សម្តេចតេជោ ហ៊ុន សែន៖ កែសម្រួលសេចក្តីសម្រេចឡើងវិញ បើមិនដូច្នេះទេ មិនខុសពីការបង្កើតរដ្ឋក្នុងរដ្ឋ

0
279
views

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តដែលចេញសេចក្ដីសម្រេចឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក១៤ថ្ងៃមុន ឆ្លងចូលខេត្តនោះ ត្រូវកែសម្រួលសេចក្តីសម្រេចនោះឡើងវិញបន្ទាន់ ដោយសម្ដេចបញ្ជាក់ថា ការធ្វើបែបនេះ ​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសពីចែកកម្ពុជាទៅជា២៥ប្រទេសនោះទេ។តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធការសម្រេចចិត្តបិទខ្ទប់ខេត្តមួយចំនួន នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានមានប្រសាសន៍ថា បន្ទាប់ពីរដ្ឋាភិបាលបានបិទបញ្ចប់ការបិទ​ខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្ដាល រដ្ឋាភិបាលបានផ្ដល់អំណាចទៅអភិបាលរាជធានីខេត្តដើម្បីគ្រប់គ្រងសភាពការណ៍តាមភាពជាក់ស្ដែង។ ប៉ុន្តែសម្ដេចបាន
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិនិត្យឃើញថា នៅខេត្តខ្លះបានកំណត់សូម្បីប្រជាពលរដ្ឋកម្ពុជាខ្លួនឯងមុនឆ្លងចូលខេត្ត ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមុនសិន។សម្ដេចតេជោ មានប្រសាសន៍ថា៖ “នេះ មិនខុសពីយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ ដូចខ្ញុំបានទៅឥណ្ឌូនេស៊ី
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ បើធ្វើដូច្នេះ វាស្មើការបិទប្រទេសឡើងវិញ។ សម្ដេចបញ្ជាក់ថា យើងត្រូវធ្វើចត្តាឡីស័កចំពោះតែអ្នកដែលគួរសង្ស័យថាមានហានិភ័យអាចមានកូវីដ-១៩​ ប៉ុន្តែមិនមែនធ្វើចំពោះប្រជា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋទាំងអស់នោះទេ បើធ្វើដូច្នេះ ហាក់ដូចជានៅក្នុងទ្រុងដដែល ដូចនេះសម្ដេចស្នើឱ្យអភិបាលខេត្តណាដែលចេញសេចក្ដីសម្រេចនោះហួសទៅហើយ ត្រូវកែសម្រួលឡើងវិញបន្ទាន់។ សម្ដេចមានប្រសាសន៍ បញ្ជាក់បន្ថែមថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំនិយាយនេះមិនមែនមិនឱ្យទប់ស្កាត់ចំពោះអ្នក​ដែលមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាក និងនាំទៅដល់ការធ្វើចត្តាឡីស័កដែលចៀសមិនបាននោះទេ។ ប៉ន្តែសំដៅឱ្យកែសម្រួលសេចក្ដីសម្រេចដើម្បីបើកឱ្យប្រជាពលរដ្ឋ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចធ្វើដំណើរ​​​​​​​​​​បាន។ បើមិនដូច្នោះទេ គ្រប់ខេត្តនីមួយៗដាក់ធ្វើចត្តាឡីស័ក១៤ថ្ងៃ មិនខុសពីចែកកម្ពុជាទៅជា២៥ប្រទេស ឆ្លងពីខេត្តមួយទៅខេត្តមួយធ្វើចត្តាឡីស័ក ចេញពីខេត្តហ្នឹងចូលខេត្តមួយទៀតធ្វើចត្តាឡីស័ក
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើដូច្នោះតើយើងរស់បានរបៀបម៉េច? អ៊ីចឹងវាមិនខុសពីយើងបិទប្រទេស បិទក្រុងកន្លងទៅទេ នឹងធ្វើឱ្យគាំងទៅដល់ក្បាលម៉ាស៊ីននៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រជាជនតែម្ដង”។ សម្ដេចបានស្នើឱ្យអភិបាលខេត្តរាជធានីទាំងអស់មេត្តាមើលព្រៃ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងមូលប្រសើរជាងមើលឈើមួយដើមៗដើម្បីដោះស្រាយបញ្ហាកូវីដនៅក្នុងខេត្តរបស់ខ្លួន សូមមើលឱ្យគ្រប់ជ្រុងជ្រោយ គ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គម និងបញ្ហានយោបាយទូទៅ។ គួរបញ្ជាក់ថា សម្ដេចបានសំណូមអភិបាលរាជធានីខេត្
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តទាំងអស់ពិនិត្យកែសម្រួលសេចក្ដីសម្រេចឡើងវិញជាបន្ទាន់បែបនេះ បន្ទាប់ពីសម្ដេចទើបបានឃើញសេចក្ដីសម្រេច២ខេត្ត គឺខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដែលតម្រូវឱ្យប្រជាពលរដ្ឋខ្មែរទូទៅត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ មុនចូលខេត្តរបស់ខ្លួន៕ប្រភព៖កម្ពុជាថ្មី