អាជីវករផ្សារ​អូរឫស្សីម្នាក់ ព្យាបាល​កូវីដជា​សះស្បើយ​​រួច ចាប់​វាយ​ខ្នោះ​បញ្ជូន​ទៅ​តុលាការ

0
162
views

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បាន​បញ្ជូន​បុរសម្នាក់ដែលបានគេចវេសមិនធ្វេី​ចត្តាឡីស័ក​ល្មើស​វិធានសុខាភិបាល​​ទៅ​តុលាការ​​ បន្ទាប់ពីបញ្ចប់ការព្យាបាលជំងឺ​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូវីដ១៩​ និងធ្វេីចត្តាឡីស័ករួចរាល់រយ:ពេល១៤ថ្ងៃ​។បុរស​រូប​នោះ​មាន​ឈ្មោះ ពេជ កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ (នៅផ្សាអូឬស្សី)។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការណ៍ជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ រកឃើញ​មានផ្ទុកកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបញ្ចប់ការព្យាបាលកូវីដ១៩​ និងធ្វេីចត្តាឡីស័ករួចរាល់រយ:ពេល១៤ថ្ងៃ​ បុរសម្នាក់ឈ្មោះ​ ពេជ​ កុសល​ ដែលបានគេចវេសមិនធ្វេីចត្តាឡីស័ក​កាល់ពីខែមីនា​ ឆ្នាំ២០២១​ ត្រូវបានសមត្ថកិច្ចជំនាញផែនសន្តិសុខនៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការចាប់ខ្លួន​នៅព្រឹកថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២១​ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ២:០០រសៀលថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២១​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ប្រភព៖កម្ជុជាថ្មី​