ពិធីការនីល្បីឈ្មោះ កែវច័ន្ទនិមល ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩

0
770
views

ភ្នំពេញ៖ នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយក្រោយពិធីការនីល្បីម្នាក់ ដែលមានផ្ទះនៅបុរី អូគីដេរសែនសុខ ផ្លូវ២០០៤ ត្រូវបានបញ្ជាក់ថាមានវិជ្ជមានកូវីដ១៩។

ក្នុងនោះបើយោងតាមប្រភពមួយបានបញ្ជាក់ថា ជាពីធីការនីឈ្មោះ កែវច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ + ប្តី និងកូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់) ហើយគាត់បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះ

កាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។ រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយ

ឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ។

ដោយឡែកអ្នកនាង កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន៕ប្រភព៖komsan.news