អុញយ៉ាងហ្នឹងៗ! រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីទីតាំង ដែលអ្នកជំងឺកូវីដធ្លាប់បានទៅ មិនចេះតិច

0
308
views

ខេត្តកំពង់ចាម ៖ ក្តៅ! ក្រោយពេលរកឃើញ ករណីវិជ្ជមានកូវីដលើ បុរសម្នាក់ ដែលបានធ្វើដំណើរពី ខេត្តព្រះសីហនុ ទៅកាន់ខេត្តកំពង់ចាម ដែលមានឈ្មោះថា ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំរស់នៅ ភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ធ្វើជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារសីញជីងថៃ នៅកែង LV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គួរបញ្ជក់ផងដែរថា នៅព្រឹកថ្ងៃទី ០៦ មីនា ឆ្នាំ២០២១ គ្រូពេទ្យ បានយកសំណាកបុរសខាងលើទៅពិនិត្យ និងលទ្ធផលបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី ០៧ មីនា ឆ្នាំ២០២១។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីសុខាភិបាល ស្រាវជ្រាវបន្ទាន់ដែលពាក់ព័ន្ធនឹងបុរសខាងលើនេះ។

ជាមួយគ្នានេះ តាមរយៈប្រវត្តិធ្វើដំណើររបស់បុរសម្នាក់នេះ ដែលចេញដោយរដ្ឋបាលខេត្តកំពង់ចាម ឲ្យបានដឹងថា បុរសម្នាក់ម្នាក់រស់នៅខេត្តកំពង់ចាម ដែលធ្វើដំណើរចេញពីខេត្តព្រសីហនុ រកឃើញវិជ្ជមានកូវីដ-១៩ ហើយបុរសខាងលើមានដំណើររាយប៉ាយ ដោយជិះរថយន្តឈ្មួលព្រះសីហនុ-ភ្នំពេញ សួរសុខទុក្ខបងប្អូននៅមន្ទីរពេទ្យកាល់ម៉ែត សម្រាកនៅ

បន្ទប់ជួលជាបងស្រីម្តុំស្ទឹងមានជ័យ ធ្វើដំណើរពីស្ទឹងមានជ័យទៅមុខវត្តគៀនឃ្លាំងជ្រោយចង្វារ ដោយធ្វើដំណើរតាមថយន្តឈ្មួលទៅខេត្តកំពង់ចាមឈប់នៅស្តុបផ្សារព្រៃទទឹង ស្រុកព្រៃឈរ បន្តដំណើរដោយម៉ូតូឌុបទៅភូមិអូរកណ្តោ ស្រុកកងមាស និងជិះម៉ូតូទៅផ្សារព្រៃទទឹកដើម្បីទិញម្ហូប៕ប្រភព៖khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖