ក្តៅៗ!បុរសកើតកូវីដ-១៩ ម្នាក់ ចេញវីដេអូទាំងអួលដើម.ក សោកស្ដាយ ធ្វើឱ្យពាក់ព័ន្ធដល់គ្រួសារ

0
217
views

ព្រះសីហនុ៖ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្ហោះនៅមុននេះ អំពីវីដេអូរបស់បុរសម្នាក់ដែលជាអ្នកឆ្លងជំងឺកូវីដ១៩។​ បុរសម្នាក់បានបង្ហាញពីការសោកស្តាយបំផុត ដែលមិនបានអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ស្តីពីការណែនាំមិនឱ្យចល័តចេញចូលតំបន់ដែលកំពុងរងការ

ប្រឈមពីជំងឺកូវីដ-១៩ ។ ដោយសារតែអាការៈក្នុងខ្លួនមានភាពធម្មតា ទើបនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានធ្វើការចាកចេញពីសណ្ឋគារស៊ីនយីនថៃ ជាកន្លែងធ្វើការរបស់ខ្លួនស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដោយមិនបានដឹងខ្លួនថាបានឆ្លងមេរោគកូវីដ-១៩ ឡើយ។ បន្ទាប់ពីទៅដល់ស្រុក

កំណើត បុរសរូបនេះត្រូវបានអាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញបានយកសំណាកតេស្ត ទទួលបានលទ្ធផលវិជ្ជមាន វិរុស កូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាល ដោយឡែកក្រុមគ្រួសាររបស់គាត់ និងអ្នកភូមិដែលមានការពាក់ព័ន្ធក៏ត្រូវបានយកសំណាក និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរ

បានបន្តស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍។ បុរសរូបនេះបានបន្តថា ខ្លួនមានការស្តាយក្រោយជាខ្លាំងដែលធ្វើឱ្យក្រុមគ្រួសាររបស់ខ្លួនមានការលំបាក បើសិនជាអាច ខ្លួនសុខចិត្តស្នាក់នៅកន្លែងធ្វើការរបស់ខ្លួន នោះបានចៀសវាងការប៉ះពាល់ដល់ពុកម៉ែបងប្អូនរបស់ខ្ញុំ។ ដូច្នេះសូមបងប្អូនទាំងអស់

កំពុងស្នាក់នៅតំបន់ដែលត្រូវបានអំពាវនាវមិនឱ្យចាកចេញ សូមកុំធ្វើការចាកចេញឱ្យសោះ ព្រោះគ្មានការចាំបាច់ណាសំខាន់ជាងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់បងប្អូននោះទេ។ សូមបញ្ជាក់៖ សាម៉ីខ្លួនបានឯកភាពឱ្យដាក់ផ្សាយវិដេអូឃ្លីបរបស់គាត់៕ប្រភព៖kbn

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ