ក្តួកក្តួលណាស់! ទិនហ្វី ទៅជូនដំណើរមិត្តចាស់ជាលើកចុងក្រោយ

0
180
views

ហុងកុង៖ នៅថ្ងៃទី ៧ ខែមិនា តាមកាសែត HK01 បានរាយកា រណ៍ថាពិធីបុណ្យស ពរបស់សិល្បករ Ng Man Tat បានធ្វើឡើងនៅហុងកុងនៅម៉ោង ២ រសៀល នេះបើយោងតាមអ្នកពិធីរៀបចំកម្មវិធី ហើយអ្នកចង់ចូលរួមគោរពវិញ្ញាណក័ ន្ខនៃស ព ត្រូវបានអ នុញ្ញាតឱ្យតែក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារជិតស្និទ្ធតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងនោះផងដែរផង គេក៏បានឃើញវត្តមានរបស់តារាសម្តែង Stephen Chow ហៅថា ទិនហ្វី នៅឯពិធីបុណ្យសព ដែលរូបលោក គឺជាសិល្បករដំបូងដែលបានទៅចូលរួមគោរពវិញ្ញា ណក្ខ័ ណនៃសព ដោយគេសង្កេតឃើញថា រូបលោក ត្រូវបានអមដំណើរដោយអ្នកគ្រប់គ្រង និងក្រុមសន្តិសុខជាច្រើន។

ជាមួយគ្នានេះ តារា សម្តែង ក៏ដូចជាអ្នកដឹងនាំរឿងរូបនេះ បានបដិសេធមិ នឆ្លើយបទសម្ភា សន៍តាមប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ នេះយោងតាមរូបភាព គេបានសង្កេតឃើញថា Stephen មានសភាពស្គមស្គាំង ទោះបីរូបលោកពាក់ម៉ាសបាំងមុខក៏ដោយ ក៏លោកនៅតែមិនអាចលាក់ភាពអស់កម្លាំង និងមានភាពជ្រីវជ្រួញជុំវិញភ្នែកបានឡើយ។

Ng Man Tat និង Stephen ជាមិត្តភក្តិចាស់ ហើយក៏ជាដៃគូយ៉ាងជិតស្និទ្ធផងដែរ។ ពួកគេបានធ្វើការជាមួយគ្នាតាំងពីជំនាន់មិនទាន់ល្បី រហូតមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ។ នៅក្នុងវិស័យកុន របស់តារាសម្តែងទាំងពីរបានសហការគ្នាជាង ៣០ ស្នាដៃបង្កើតខ្សែភាពយន្តរាប់មិនអស់សម្រាប់ភាពយន្តចិន។

ទោះយ៉ាងណាទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ បានបញ្ចប់ដោយសារតែជម្លោះផ្ទៃក្នុង។ ថ្វីត្បិតតែអ្នកទាំងពីរមិនត្រូវគ្នាក៏ដោយ តែបំណងប្រាថ្នាធំបំផុតរបស់ ទិនហ្វី ចង់មានឱកាសជួបជុំជាមួយបងប្រុសរបស់លោក តែជាអកុសល ភ្លាមៗនោះ Ng Man Tat បានទទួលមរណភាពដោយសារជំងឺមហារីកថ្លើម៕ប្រភព៖khmerload

សូមទស្សនារូបភាពខាងក្រោម៖