អាជ្ញាធរក្នុងសង្កាត់ចំនួន​បី ក្នុងខណ្ឌច្បារអំពៅ អះអាង​ថា ម្ចាស់​ដើម​ការ​ពន្យា​ពេល​រៀបពិធី​មង្គលការកូន​របស់​ខ្លួន​

0
190
views

ពលរដ្ឋ​ម្ចាស់ដើម​ការ ក្នុងសង្កាត់ចំនួនបី​ ក្នុងខណ្ឌ​ច្បារអំពៅ បាន​ប្រកាសផ្អាកពិធីមង្គលការកូនប្រុសស្រីរបស់​ខ្លួន ​ដោយ​ខ្លួន​ដោយសារ​ការ​ឆ្លងរីករាលដាលនៃ​កូវីដ១៩ ក្នុងសហគមន៍។​

​លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​ឲ្យ​ដឹង​តាមរយះ​ទូរ​សព្ទ័​នា​រសៀល​ថ្ងៃទី​២៧​ខែ​កុម្ភៈនេះ​ថា ខណៈ​ដែល​ជំងឺ​កូ​វិដ​១៩​កំពុង​ឆ្លង​រាលដាល​ដល់​សហគមន៍​នា​ព្រឹត្តិការណ៍​ថ្ងៃ​២០​កុម្ភៈ​នេះ​គឺ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​នៃ​គ​ណះ​អភិបាលខណ្ឌ​ច្បារអំពៅ​លោក​ពុំបាន​ហាម​ឃាត់​ឲ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​នោះទេ​។​ហើយ​បើសិន​ជាមាន​គឺ​ត្រូវ​អនុវត្តន៍​តាម​សេចក្តីជូន​ដំ​ណឹង​របស់​ក្រសួងសុខាភិបាល​ដែល​ឲ្យ​រៀបចំ​ជា​គម្លាត​ហើយ​ក្នុងនោះ​សម្រាប់​ភ្ញៀវ​មួយ​តុ​មាន​១០​នាក់​គឺ​ត្រូវ​កាត់បន្ថយ​ឲ្យ​នៅ​៥​នាក់​នឹងមាន​ដាក់​អាកុល​សម្រាប់​លាងដៃ​ទៀតផង​។​

លោក​ចៅសង្កាត់​ច្បារអំពៅ​ទី​១​បានបញ្ជាក់​ទៀត ក្នុងនោះ​សង្កាត់​របស់លោក​ពុំមាន​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ឡើយ​តែបើ​មាន​គឺ​អាជ្ញាធរ​នឹង​ចុះទៅ​ណែនាំ​ឲ្យ​គោរព​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ជា​កំហិត​។​

ដោយឡែក​លោក ​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មូលដ្ឋាន​របស់លោក​នា​ប៉ុន្មាន​ថ្ងៃនេះ​ពុំមាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​ឡើយ​។​បើ​មាន​គឺ​មានតែ​ពិធី​បុណ្យសព លោក​អនុ​ប្រ​ធានភូមិ​ដើម​ស្លែង​ឈ្មោះ​សុខ ភា​រ៉ា អាយុ​៦៥​ឆ្នាំ​ដែល​បានទទួល​មរ​ណះ​ភាព​ ដោយ​ជំងឺ​កាលពី​យប់​ថ្ងៃទី​២៦​ខែ​កុ​ម្ភះ​នេះ​។​ប៉ុន្តែ​ក្នុងនោះ​ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព្រមទាំង​ញាតិមិត្ត​បាន​ទៅ​ចូល​រួម​ដែរ​តែ​មិនសូវ​ហ៊ាន​នៅក្បែៗ​គ្នា​ពិសេស​ភាគច្រើន​មិនបាន​នៅ​ហូបបាយ​ដែល​ម្ចាស់​កម្មវិធី​រៀបចំ​ទទួល​ឡើយ​គឺ​គ្រាន់តែ​ចូល​បុណ្យ​ហើយ​ចេញ​ទៅវិញ​បាត់អស់​។​

ចំពោះ​សង្កាត់​និរោធ​វិញ លោក ​អ៊ុង រ៉ូ​ន ចៅ​រង​ទី​១ សង្កាត់​និ​រោ​ធ៍ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧​នេះ​ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ​ក្នុង​មូលដ្ឋាន​សង្កាត់​និ​រោ​ធ៍​របស់លោក​គឺមាន​កម្មវិធី​រៀបចំ​អាពាហ៍ពិពាហ៍​២​រោង​ដែរ​ ប៉ុន្តែ​ម្ចាស់​កម្មវិធី​បានសម្រេច​ផ្អាក​ដោយ​ខ្លួន ពុំមាន​អាជ្ញាធរ​ណា​ទៅ​ហាមឃាត់​គាត់​នោះទេ​ ​ព្រោះ​គាត់​ខ្លាច​ឆ្លង​ជំងឺ​កូ​វិដ​១៩ ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​១៧ ​ខែ​កុ​ម្ភះ​កន្លងទៅ​បង្ក​ឲ្យ​ការភ័យខ្លាច​ដល់​ភ្នំពេញ​ ព្រោះ​មានការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ពេក​។​

លោក​ចៅសង្កាត់រង​បញ្ជាក់ថា​ មកដល់​ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​និរោធ​កំពុង​ភ័យខ្លាច​ការឆ្លង​ជំងឺ​កូ​វិដ​១៩​នេះ​ដោយ​ម្នាក់ៗ​សំងំ​នៅតែ​ក្នុងផ្ទះ​ព្រោះ​មានការ​ឆ្លង​ចំនួន​២​ទីតាំង​ផងដែរ​។​ក្នុង​នោះ​មាន​បុរី​ហាយ​តិច​និង​បុរី​ប៉េង​ហួត​បឹង​ស្នោ​៕​ប្រភព៖កម្ពុជាថ្មី