ក្តៅ! អាជ្ញាធរខេត្តព្រៃវែង សម្រេចបិទសាលាមួយភ្លាមៗ ដើម្បីគ្រប់គ្រងសភាពការណ៍ ក្រោយរកឃើញថាមានគ្រូបង្រៀនពាក់ព័ន្ធ អ្នកជំងឺកូវីដ-១៩

0
229
views

(ព្រៃវែង)៖ មនុស្ស៤១នាក់ និងអ្នកដែលពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង យកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កដាក់នៅដាច់ដោយឡែក ក្នុងករណីពាក់ព័ន្ធនឹងស្ត្រីជានគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩ ដែលបានមកចូលរួមមង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរូបនេះនឹងមិត្តភក្កិបីនាក់ បានមកចូលរួមមង្គលការនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល។ នៅចំពោះមុខ អាជ្ញាធរបានចុះស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ចំនួន១៤នាក់ ធ្វើចត្តាឡីស័កយកសំណាកទៅពិនិត្យ និងមិនផ្ទាល់២៧នាក់ រួមទាំងអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ណែនាំនៅដាច់ដោយឡែក និងបន្តស្រាវជ្រាវ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀតដោយម្ដាយ និងម្ចាស់ពិធីមង្គលការជាគ្រូបង្រៀន និងគ្រប់វត្តមានគ្រូនៅសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង ដែលបានចូលបង្រៀនសិស្ស បន្ទាប់ពីមង្គលការកូនផងនោះ ទើបអាជ្ញាធរខេត្តសម្រេចផ្អាកការសិក្សាមួយរយៈខ្លី ដើម្បីគ្រប់គ្រងសភាពការណ៍។