ចិត្តបុណ្យមែន! អ្នកស្រីទ្រីដាណា ជួបតារាជើងចាស់ពីររូបរួចគាត់ប្រាប់ថាគ្រប់គ្នាយល់ច្រឡំមានអ្នកជួយគាត់ តែតាមពិតគឺ មិនមែនដូចគេគិតទេ…អ្នកស្រីក៏៏ជូនគាត់ក្នុងម្នាក់5000$ ទុកជាទុនទៅថ្ងៃក្រោយ…

0
195
views

មុននេះបន្តិចយោងតាមគណនីហ្វេសប៊ុក អ្នកស្រីទ្រីដាណា បានអោយដឹងថា៖អ្នកមីងទាំង២ ជាតារាសម្ដែងជើងចាស់ គេស្គាល់ថាម៉ែនឿន និងម៉ែរ៉ូស។ ខ្ញុំអត់ដឹងថាគាត់លំបាកទេ😥😥😥 ទើបឃើញព័ត៍មានថ្មីៗនេះ ឃើញអ្នកមីងរ៉ូស ទៅបួសទើបឆ្ងល់ ឥឡូវបានជួបគាត់ទាំង២ផ្ទាល់ហើយ។ អ្នកមីងទាំង២ ថាគ្រប់គ្នាយល់ច្រឡំមានអ្នកជួយគាត់ តែតាមពិតគឺ

មិនមែនដូចគេគិតទេ អ្នកមីងកំពុងជួបការលំបាក នៅជំពាក់ប្រាក់គេផង។ ដើម្បីសម្រាលការលំបាក នាងខ្ញុំជូនគាត់ម្នាក់ 5000$ ទុកជាទុនទៅថ្ងៃក្រោយ និងសង់អាស្រមមួយជូននៅខេត្តឧត្តរមានជ័យ ទុកគ្រាន់គាត់ទៅសម្រាក។ អ្នកមីងរ៉ូស ថាចង់មានមុខរបរលក់កាហ្វេ ភីហ្សា វិលទៅជីវិតស្ងប់សុខដូចពីមុនវិញ ចឹងនាងខ្ញុំ និងស្វាមី ក៏និយាយគ្នា

ជួយថ្លៃជួលផ្ទះ ២ឆ្នាំដល់គាត់ ដើម្បីទ្រទ្រង់របរថ្មីនេះ។ អ្នកមីងទាំង២ ក៏សូមប្រកាសដល់អ្នកថតរឿង ឬចម្រៀងផ្សេងៗ ចង់ហៅថត អ្នកមីងរីករាយថតណាស់ ព្រោះដើម្បីកម្រៃផ្គត់ផ្គង់ជីវភាព កុំយល់ច្រឡំថាអ្នកមីងធូរធារ ឈប់ថតអី គឺអ្នកមីងកំពុងជួបការលំបាក កំពុងខ្វះខាត ត្រូវការបងប្អូនផ្ដល់ការងារដូចពីមុន 🙏🙏🙏 សូមបងប្អូនផល្លិតកម្ម

ផ្សេងៗជួយហើយអ្នកមីងថតផង🙏🙏🙏៕