កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី និងគូដណ្ដឹង សម្រេច ចិត្ត សែ ន ព្រេន តិចតួច នៅថ្ងៃនេះ…

0
156
views

កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី ដែលមួយរយៈមុនទើបតែទទួលបានងារជាលោកជំទាវ ក្រោយក្ដោបបានតំណែងជាជំនួយការផ្ទាល់របស់ប្រធានព្រឹត្តសភា បានសម្រេចចិត្តសែនព្រេនបន្តិចបន្ទួតជាមួយនឹងលោក កែវ ដេវីត ដែលជាគូដណ្ដឹងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះហើយ ។

ជាការពិត ពិធីសែនព្រេនរបស់លោកជំទាវ ស៊ន សៀវម៉ី និង គូដណ្ដឹង បានប្រារព្ធឡើងត្រឹមតែអញ្ជើញញាតិមិត្ត បងប្អូន ស្និទ្ធស្នាលប៉ុន្មាននាក់ចូលរួមដឹងឮប៉ុណ្ណោះ រង់ចាំឱកាសល្អមកដល់នឹងមានរៀបចំពិធីធំដុំស្របតាមប្រពៃណី ព្រោះបច្ចុប្បន្នកម្ពុជាកំពុងរងការរីករាតត្បាតជាសហគមន៍លើកទី ៣ នៃវីរុសកូវីដ-១៩ ។

ដ្បិតថាពិធីពិសេសរបស់កីឡាការិនីជម្រើសជាតិដ៏ឆ្នើម ស៊ន សៀវម៉ី និង គូដណ្ដឹង មិនបានរៀបចំឡើងធំដុំ និង មិនបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមច្រើនកុះករក៏ពិតមែន ប៉ុន្ដែក្នុងនោះគេក៏ឃើញមានមហាជនជាច្រើនបានផ្ញើសារជូនពរដល់អ្នកទាំងពីរឱ្យស្រឡាញ់ ផ្អែមល្ហែមជាមួយគ្នារហូតទៅ ៕ប្រភព POP