រន្ធត់ពេក! លោកស្រី ទ្រី ដាណា​ បង្ហោះសារចូលរួមរំលែកទុក្ខ ចំពោះគ្រួសារកម្មករ២នាក់ ដែលត្រូវភ្លើងឆេះ និងបានចូលបុណ្យនូវទឹកប្រាក់ចំនួន…

0
189
views

ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាម

ពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។

មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ

ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នា

ទៅវិញទៅមក។

យ៉ាងណាមិញនេះ ក្រោយពីបានឃើញទុក្ខលំបាករបស់ពួកគាត់ បែបនេះលោកស្រី ទ្រី ដាណា បានបង្ហោះសារចូលរួមរំលែកទុក្ខ ព្រមទាំងបានជូនថវិកាដើម្បីចូលរួមបុណ្យស. ព ជ​នរ​ងគ្រោះ ទាំងពីរគ្រួសារផងដែរ ដោយក្នុងមួយគ្រួសារ ទទួលបាន ៥០០ដុល្លារ។​ លោកស្រី បានបង្ហោះសារថា “បើកមក ឃើញរឿ​ងភ្លើ​ ង​ឆេះឃ្លាំងនៅអូឡាំពិកយប់មិញ ស្ល ា. ប់

កម្មករ២នាក់ ខ្លោចចិត្តណាស់ ព្រោះជីវភាព ទើបពួកគាត់ធ្វើការ យាមឃ្លាំងឱ្យគេ សម្រាកនៅក្នុងឃ្លាំង ដល់ពេលភ្លើងឆេះរត់អត់រួច ក៏ត្រូវស្ល ា.​​ប់ក្នុងឃ្លាំង។ មិនដឹងថាគ្រួសារ

ពួកគាត់ក្រៀមក្រំយ៉ាងណា ។ ពេលនេះ មានតែការរំលែ កទុក្ខប៉ុណ្ណោះ ហើយនាងខ្ញុំចូលរួមបុណ្យស. ព មួយគ្រួសារ 500$ ទាំង២គ្រួសារសរុប 1000$ សូមអរគុណដល់ស មត្ថកិច្ច និងអាជ្ញាធរដែលខិត្តខំប្រឹង មិនឱ្យរាលដាលបន្ត “។