កញ្ញា លៀង ចាន់ឡា កាន់តែមានហាងឆេងខ្លាំង ក្រោយពីនាងរកបានទ្រនំ

0
154
views

ជឿជាក់ពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយអតីតបេក្ខភាព X Factor Cambodia តារា​ស្រី​វ័យ​១៨​ឆ្នាំ​ កញ្ញា លៀង ចាន់​ឡា ថ្វីត្បិតតែ​នាងមិនទទួលបានជោគជ័យពីការប្រកួតប្រជែងនោះក្តី ប៉ុន្តែដោយភាពតស៊ូ លៀង ចាន់ឡា បានក្រាញននៀលដើរឆ្ពោះលើវិថីសិល្បៈដែលនាងស្រឡាញ់ពេញចិត្តមិនរួយរាឡើយ រហូតនាងត្រូវបានគេហៅឡើងច្រៀងតាមកម្មវិធីជាបន្តបន្ទាប់ ។

មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា លៀង ចាន់ឡា កាន់តែមានសកម្មភាពសិល្បៈថ្មីៗជាបន្តបន្ទាប់ ដែលមានទាំងការចេញបទចម្រៀងថ្មីៗ និងសម្តែងរឿងអប់រំជាដើម។

ពេលនេះ លៀង ចាន់ឡា ចាប់ផ្តើមរកបានទ្រនំច្បាស់លាស់ហើយគឺ ផលិតកម្ម Life Production ដោយបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដែលគេសង្កេតឃើញថាមានការគាំទ្រពីសំណាក់អ្នកគាំទ្រច្រើនគួរសម។ មិនតែប៉ុណ្ណោះ ថ្មីៗនេះនាងទើបចេញបទចម្រៀងរួមគ្នាជាមួយលោក ប៊ុត សីហា ដែលមានចំណងជើងថា «ក្រៅប្រព័ន្ធ» ទៀតផង។ ក្រៅពីនេះ លៀង ចាន់ឡា ក៏ទទួលបានឳកាសថតរឿងអប់រំជាបន្តបន្ទាប់ ដោយថ្មីៗនេះ នាងទើបនឹងថតរឿង​មួយដែលមានចំណងជើងថា «កូនសម្អប់»។ ចំពោះឱកាសថតរឿងនេះបន្ដបន្ទាប់នេះ ត្រូវបានមហាជនចាប់អារម្មណ៍ឃើញថា កន្លងមក លៀង ចាន់ឡា មានសមត្ថភាពសម្តែងចូលតួល្អ មិនចាញ់តារាសម្ដែងអាជីពប៉ុន្មានឡើយ។

យ៉ាងណាមិញ មកទល់ពេលនេះ លៀង ចាន់ឡា បានផ្លាស់ប្តូររូបសម្រស់ស្អាតប្លែក និងមានជីវភាពរស់នៅសមរម្យជាងមុន ហើយនាងថែមទាំងបានបង្ហាញមុខមាត់គូស្នេហ៍ ដែលគេដឹងថាជាគូដណ្ដឹង មានវ័យក្មេងស្របាលៗគ្នាទៀតផង៕