នារីវ័យក្មេង រៀបការជាមួយប្តីចំណាស់ ជាង២ឆ្នាំ ពេលនេះទទួលបានដំណឹងល្អ

0
168
views

ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយពីរឿងស្នេហា និងក្ដីស្រលាញ់មិនបានកំណត់វ័យនោះទេ ជាពិសេស ការដែលស្រលាញ់មនុស្សម្នាក់ក៏មិនបានគិតលើរូបសម្បត្តិមួយមុខនោះដែរ ស្នេហាមួយកើតឡើងទៅបានទាល់តែមានមនុស្សពីរនាក់យល់ចិត្តគ្នា ហើយស្នេហា ក៏មិនបានប្រកាន់ពីអាយុ ពណ៌សម្បូរ ឬជាតិសាសន៍ណានោះទេ សំខាន់បំផុតអ្នកដែលយើងបានជ្រើសរើសយកមកជាដៃគូរួមជីវិត អាចមើលថែ ផ្ដល់ក្ដីសុខឲ្យ

យើងបានរហូត ឬអត់ប៉ុណ្ណោះ។យ៉ាងណាមិញ ជឿជាក់ថា ប្រិយមិត្តអ្នកអានច្បាស់ជានៅចាំ នារីវ័យក្មេងមានរូបសម្រស់ស្រស់ស្អាត បានសម្រេចចិត្តរៀបការជាមួយបុរសមានអាយុច្រើនជាងខ្លួននោះ។ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកូនកំលោះមានវ័យចំណាស់ ជាងកូនក្រមុំ ហើយក៏បានធ្វើឲ្យប្រិយមិត្តទូទៅ មានការលើក

ឡើងពីអារម្មណ៍ផ្សេងៗគ្នាជាច្រើន ចំពោះពួកគាត់ទាំងពីរ។ ក្រោយៗមក អ្នកទំាងពីរតែងតែបង្ហាញអារម្មណ៍រឹតតែស្និតស្នាលជាមួយគ្នា មិនដែលដាច់ឡើយ តាមរយៈការបង្ហោះរូបភាពនៅក្នុងហ្វេសប៊ុករបស់ខ្លួនជាញឹកញាប់ មើលទៅពិតជាពោរពេញដោយសុភមង្គល និងក្តីសុខខ្លាំងណាស់។ ចំណែកកាលពីម្សិលមិញ នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នេះ ពួកគាត់ទំាងពីរមានដំណឹងល្អហើយ ដោយភរិយារូបនេះ កំពុងមានផ្ទៃពោះ

ហើយ បន្ទាប់ពីរៀបការ បានជិត៣ឆ្នាំនោះ។ ភរិយារូបនេះ បានបង្ហោះសារទំាងក្តីរំភើបក្នុងហ្វេសប៊ុក Neng Chanthy Chamming របស់ខ្លួនថា “ម៉ាក់ និងប៉ា ក៏ដឹងថាគ្រប់ជីវិតគឺមានទុក្ខ ម៉ាក់មិនដឹងថា ត្រូវត្រេកអរ ឬយ៉ាងណា សម្រាប់ការផ្ដល់នូវជីវិតថ្មីមួយនេះ អ្វីដែលម៉ាក់ខ្លាច គឺខ្លាចមិនអាចផ្ដល់ចំណេះដឹងអោយកូនបានគ្រប់ជ្រុងជ្រោយ ម៉ាក់ប៉ាសុំទោសដែលនាំកូនមកពិបាកជាមួយ តែម៉ាក់ត្រេកអរ ដែលម៉ាក់មាន

កូនដែលជាចំណងដៃនៃក្ដីស្រលាញ់រវាងម៉ាក់ និងប៉ា សូមអោយកូនជាកូនដ៏ល្អសម្រាប់ម៉ាក់ និងប៉ា”។