ត្រៀម! ចាប់ពីខែ មេសា ឆ្នាំនេះ កម្ពុជានឹងកើនកំដៅខ្លាំង រហូតដល់ជិត ៤០ អង្សារ

0
204
views

នៅថ្ងៃទី ១៩ មករា ២០២១ នេះ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាព អាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២១ ។

ក្នុងនោះសម្រាប់រដូវប្រាំង សីតុណ្ហភាព ចាប់ពីខែមីនា ដល់ខែមេសា ៖ ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ ។ ក្នុងនោះ បណ្តាខេត្តនៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពមធ្យមអតិបរមាអាចនឹងកើនឡើង ពី ៣៤-៣៧ °C ។ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពមធ្យមអតិបរមាអាច នឹងកើនឡើងពី ៣៣-៣៦ ១C ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាព មធ្យមអតិបរមាអាចនឹងកើនឡើងពី ៣០-៣៣ °C ។

– ខែមេសា និងដើមខែឧសភា ៖ កម្រិតសីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងខ្ពស់បំផុតក្នុងរង្វង់ ៣៩ °C ។