ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាម
ពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។
មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ
ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នា
ទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ រន្ធត់ចិត្តណាស់ ហើយក៏សោកស្ដាយខ្លាំងចំពោះធនធានកងទ័ពកម្ពុជា😢😢😢 បើក Facebook មកឃើញដំណឹងនេះ លឺប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងជាង ២០ឆ្នាំហើយ បង្វាត់សិស្សរាប់មិនអស់តែថ្ងៃនេះនៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លាប់ 😭 សូមរំលែកទុក្ខគ្រួសារសព 1000$ សូមឱ្យវិញ្ញាណខណ្ឌពូ បានទៅកាន់សុគតិភព🙏🙏🙏 ពិតជាស្ដាយខ្លាំងណាស់😢។
គួរបញ្ជាក់ថា៖កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់
ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទី ទើបអង្គភាពទទួលបានដំណឹង ថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។
ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។
បើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ណ្តាញសារព័ត៌មានថា មូលហេតុដែលនាំឱ្យមានឧបទ្ទេវហេតុនេះ ដោយសារខ្យល់ខ្លាំង ទើបធ្វើឱ្យខ្សែឆ័ត្រយោង នាយទាហានទាំងពីរវ័ណ្តគ្នា ហើយធ្លាក់ពីកម្ពស់១០០ម៉ែត្រមកដី។ បើតាមលោក ឈុំ សុជាត អ្នកទាំងពីរនោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលនាយទាហាន មានឈ្មោះ លឹម សាយ ជាគ្រូហ្វឹកហ្វឺនយុទ្ធវិធីនៃកងទ័ពឆ័ត្រយោង បានស្លាប់ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ៕