ក្តុកក្តួលណាស់! កូនប្រុសបង្កើត លោកគ្រូ លឹម សាយ បង្ហោះសារទាំងរំជួលចិត្ត ក្រោយដឹងថាឪពុកបានទទួលមរណ ភាព ពេលលោតឆត្រយោង

0
235
views

កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់

ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទី ទើបអង្គភាពទទួលបានដំណឹង ថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​បើតាម​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានប្រាប់ណ្តាញសារព័ត៌មានថា មូលហេតុ​ដែលនាំឱ្យ​មាន​ឧ​ប​ទ្ទេវ​ហេតុនេះ ដោយសារ​ខ្យល់​ខ្លាំង ទើប​ធ្វើឱ្យ​ខ្សែ​ឆ័​ត្រ​យោង នាយទាហាន​ទាំងពីរ​វ័ណ្ត​គ្នា ហើយ​ធ្លាក់​ពី​កម្ពស់​១០០​ម៉ែត្រ​មក​ដី​។ បើតាម​លោក ឈុំ សុជាត អ្នក​ទាំងពីរ​នោះ ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​សង្គ្រោះបន្ទាន់​ដែរ ប៉ុន្តែ​ជា​អកុសល​នាយទាហាន មានឈ្មោះ លឹម សាយ ជា​គ្រូ​ហ្វឹកហ្វឺន​យុទ្ធវិធីនៃកងទ័ពឆ័ត្រយោង បាន​ស្លាប់​ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ។

ជាក់ស្តែងក្រោយពីទទួលដំណឹង​ ថាលោកគ្រូ លឹ​ម សាយ បានទទួលមរណ ភាព​នោះ ស្រាប់តែកូនប្រុសរបស់លោក បានបង្ហោះសារថា “សូមលោកបានទៅកាន់សុខគតិភព ប៉ាទៅលឿនពេកហើយ..គ្មានបានលាកូនសូម្បីមួយម៉ាត់ ប៉ាជាងវីរៈបុរសរបស់កូនជានិច្ច ប៉ាស្លាប់មានកេត្តិយសក្នុងកាតព្វកិច្ចបម្រើជាតិ..សូមជាតិក្រោយកើតជាកូនប៉ាទៀត..”។

លោកបានបន្តទៀតថា​​ “ខ្ញុំលែងមានប៉ាហៅទៀតហើយ…”។ ហើយក៏បានបង្ហោះសារបន្ថែមទៀតថា “៧ឆ្នាំហើយដែលឃ្លាតពីផ្ទះមកស្រុកគេ៧ឆ្នាំហើយដែលមិនបានជួបមុខគាត់ បាត់បង់អ៊ុំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុខតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត..”។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ នៃស.ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ គ្មានថ្ងៃត្រឡប់វិញ៕