កាលពីវេលាម៉ោង១៣ និង២០ នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន២ នាក់
ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលអោយលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ទីតាំង ស្ថិតនៅក្នុងខេត្តតាកែវ ។
ក្នុងនោះផងដែរតាមរយៈគណនេយ្យហ្វេសបុក “ស្លាប ដែក” បានឲ្យដឹងបន្ថែមបែបនេះថា៖ សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះលោកគ្រូ លឹម សាយ ក្នុងនាមខ្ញុំជាសិស្សពិតជាមានការសោកស្តាយលោកគ្រូណាស់ សូមអោយលោកគ្រូ ទៅកាន់សុគតិភពផងចុះ 👏👏👏😥😥😥