បុរសម្នាក់ ដែលជាប្ដីបា នអារ.ក ស.ម្លា.ប់ប្រពន្ធ នៅក្រុងសៀមរាប រួចរត់គេចខ្លួនមកភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ
ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាល
ឃាត់ខ្លួនបានហើយនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនសង្ស័យជា ប្តីឈ្មោះ ធួក ឈាត អាយុ៤៣ឆ្នាំ មានមុខរបរ រត់ម៉ូតូកង់បី
ចំណែកប្រពន្ធជាជនរងគ្រោះមានឈ្មោះ សូ ចន្ធី ភេទស្រី អាយអាយុប្រហែល៤១ឆ្នាំ សព្វថ្ងៃបម្រើការងារនៅភោជនីយ៍ដ្ឋានមួយកន្លែងក្នុងក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក មុំចេក ប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង បានឲ្យដឹងថា
ក្រោយការឃាត់ខ្លួួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាមូលហេតុដែលធ្វើអោយខ្លួនជ្រុលដៃស.ម្លា.ប់ប្រពន្ធបែបនេះគឺដោយសារភ្លើងប្រច័ណ្ឌ ។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងនគរបាលខេត្តសៀមរាបដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
សូមរំលឹកថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្មមួយបានកើតឡើងដោយ ប្តី
ជាឃា.តុ.កបានអារ.កស.ម្លា.ប់ប្រពន្ធខ្លួនឯង ស្ថិតនៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូងសង្កាត់គោកចក
ក្រុងសៀមរាប ដែលក្រោយកើតហេតុជនសង្ស័យជាប្តីបានរត់គេចខ្លួន ។