ជ.ម្លោះក្នុងវង់ផឹកស៊ី ប៉ូលិសដកកាំ.ភ្លើងគំ.រាមបាញ់ស.ម្លាប់ប៉ូលិសដូចគ្នា

0
164
views

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃា ត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ ពាក់ព័ន្ធបទល្មើ សដកកាំ ភ្លើ ងបញ្ចូលគ្រាប់គំ រា មបា ញ់ស ម្លា ប់ប៉ូលិសដូចគ្នា និង ជាមិត្តភក្តិគ្នា ផងដែរ ដោយសារជម្លោះក្នុងវង់ផឹកស៊ី ។

សមត្ថកិច្ច បានឃា ត់ខ្លួនប៉ូលិសរូបនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បង្ហើបប្រាប់ថា ជ ន ស ង្ស័ យជាប៉ូលិសរូបនេះមានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ។ ចំណែកជ ន រ ង គ្រោះ ឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា ។

អង្គហេតុនៃករណីនេះ ត្រូវបានសមត្ថកិច្ច ថ្លែងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទីយប់ ជ ន ស ង្ស័ យ និងជ ន រ ង គ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់ ។

លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅអោយជនរង.គ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏អោនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅអោយជ ន រ ង គ្រោះ តែជ ន រ ង គ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើអោយជ ន ស ង្ស័ យ និយាយថា ជ ន រ ង គ្រោះមើលងាយខ្លួន ។

ក្រោយមក ជនសង្ស័យបានទាញអា វុ ធ ខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារៈ មកបញ្ចូលគ្រា ប់ រួចភ្ជ ង់គំ រា ម បា ញ់ទៅលើជ ន រ ង គ្រោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែ ពេលនោះ ក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃា ត់ចេញបំបែកចេញពីរៀងៗខ្លួន ហើយជ ន ស ង្ស័ យបានរត់គេចខ្លួន ។ ចំណែកជ ន រ ង គ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

បន្ទាប់មក នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏តាមចា ប់ ខ្លួន ជ ន ស ង្ស័ យ បានតែម្តង ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ ប្រភព៖phengvannaknews