ស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែង ដាក់កម្លាំងជាច្រើនស្ថាប័ នតាមចាប់អ្នកទោស ចំនួន៧នាក់
ដែលរត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ២០២១។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្លោងជួញដូរ គ្រឿ-ង ញៀ- ន និងបទល្មើស ផ្សេងទៀត
បាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញ ពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះ និងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។
គណៈមន្ត្រីពន្ធនាគារយាមការពារ ឃើញក៏បានផ្ទុះអា វុ ធ ជាច្រើ ន គ្រា -ប់ ដេញ ចា ប់ តែ ចា ប់ពុំបានបង្កឲ្យមានការភ្ញាក់ផ្អើល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកទោសទាំងនោះបានជាប់ចោទ ពីបទជួញ ដូរ គ្រឿ-ង ញៀ-ន និងករណីផ្សេងទៀតភាគជនជាតិឡាវនិងខ្មែរ៕