ភ្ញាក់ព្រឺត! ខានឃើញមុខយូរលេចមកម្តងទៀត ចាន់ឡា ស្អាតយកម៉ាទំហឹងម្មងជាពិសេស ក៏បានផ្តាំទៅអ្នកដែលចង់ស្អាតដូចនាងគឺថា

0
97
views

តារាចម្រៀងសំនៀងស្រទន់មានទឹកដម ម្ចាស់បទ «ស្រី្ត» ដែលមានទឹកមុខមានមន្តស្នេហ៍ ដើមទ្រូងមូលក្បំគួរជាទីទាក់ទាញក្រសែភ្នែកបុរសៗទាំងឡាយ កញ្ញា លៀង ចាន់ឡា អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia បន្ទាប់ពីបានកែសម្ផស្សលើផ្ទៃមុខមក បានធ្វើឲ្យសម្រស់របស់នាងមានភាពទាក់ទាញមិនស្ទើរឡើយ។ យ៉ាងណាមិញ ថ្មីៗនេះតាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា លៀង

ចាន់ឡា បានបង្ហាញអាថ៌កំបាំងនៃការកែសម្ផស្សលើផ្ទៃមុខ ទៅកាន់ទស្សនិកជន ថានាងបានកែកុនមួយកន្លែង។ឆ្លើយតបនឹងការសាកសួរពីសំណាក់ពិធីករ-ពិធីការិនីក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ទាក់ទងនឹងការងារសិល្បៈ កញ្ញា លៀង ចាន់ឡា បានឲ្យដឹងថា ចាប់តាំងពីបានបញ្ចេញចម្រៀង Original Song ដំបូងចំណងជើងថា «ស្ត្រី» រួចមក ហាក់មានទីផ្សារសិល្បៈគ្រាន់បើ ពោលគឺមានបណ្តាក្រុមហ៊ុន

នានា ហៅថតស្ពត់ពាណិជ្ជកម្ម និងទៅច្រៀងនៅ តាមការប្រគុំតន្រ្តីជាដើម។យ៉ាងណាមិញបន្ទាប់ពីបានល្បីមួយរយៈស្រាប់តែមានគេទម្លាយពីចរិតពិតរបស់នាងខ្ទេច ភ្លាមនោះ ធ្វើឲ្យ ចាន់ឡា ធ្លាក់ចុះនូវសំឡេងគាំទ្រយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ នាងមិនសូវមានអ្នកគាំទ្រទេ ។ ទន្ទឹមនិងនេះដែបើទោះបីជាមិនសូវមានអ្នកគាំទ្រ និងទទួលបានការរិះគន់យ៉ាងណាក៏ដោយ ក៏ចាន់ឡា នៅតែខំប្រឹងតស៊ូ នៅក្នុងអាជីព​

សិល្បៈ​របស់​នាង ហើយនាងមិនបាន​បោះបង់​ទៅតាមការរិះគន់ពីសំណាក់មនុស្សមួយចំនួនឡើយ រហូត​មួយរយៈពេលក្រោយមកនេះឃើញថា រូប​នាង​កសាង​ឈ្មោះ មាន ឱកាស​ចេញ​បទ​ចម្រៀង​ជា​បន្ត​បន្ទាប់ ពិសេស​ចុង​ក្រោយនេះ ឃើញ​ចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​Tz Production។ដោយឡែកនៅកាលពីពេលថ្មីៗនេះ ចាន់ឡា បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញសម្រស់របស់នាងមានការ

ប្រែប្រួលស្ទើរតែទាំងស្រុង មើលទៅដូចជាស្រស់ស្អាតជាងមុនឆ្ងាយណាស់ មិនត្រឹមតែប៉ុណ្ណោះទេ ចាន់ឡា ក៏បានបង្ហោះសារមួយឃ្លាជូនទៅមហាជនផងដែរ «​ចង់បាន​ច្រមុះ​ដូច​ចាន់​ឡា​អត់ ចង់បាន​ទរង់​មុខ​ស្អាត​អត់ បើ​ចង់បាន​កុំ​ភ្លេច​ឆា​តទៅ​ដុក​ទ័​រ​ដ៏​ស្រស់ស្អាត Lorn ALexណា បងប្អូន​ទាំងអស់គ្នា​» ៕