ដោយក្តីអាណិតអាសូរដល់ទារកម្តាយបោះនៅធុងសំរាមនោះ អ្នកនាង ឪក សុគន្ធកញ្ញា ទៅសួរសុខទុក្ខទាំងគ្រួសារជាពិសេសឧបត្ថមថវិការមួយចំនួនទៀតផង

0
155
views

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ កន្លងទៅ មានរឿងរ៉ាវបង្កការភ្ញាក់ផ្អើលមួយកើតឡើង ករណីទារិ កាអភ័ព្វម្នាក់ ត្រូវឪពុកម្ដាយចិត្តអប្រិយយកមកបោះចោលលើគំនរសំរាមស្អុយរលួយ តែសំណាងល្អត្រូវបានកម្មករប្រមូលសំរាមប្រទះឃើញ ជួយសង្រ្គោះជីវិតទាន់ពេលវេលា។រឿងរ៉ាវខាងលើកើតឡើង នៅចំណុចផ្សារក្រមួន ជិតមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោយជួយ

សំអាតរាងកាយ និងបីបាច់ថែរក្សាពីបងស្រីម្នាក់រួចមក គាត់ក៏បានយកទារិកានោះមកប្រគល់បន្តឲ្យខាងអាជ្ញាធរសង្កាត់យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យសិន មុននឹងប្រគល់ឱ្យអាណាព្យាបាលណា ឬអង្គការណា យកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយទៀត។ ចុងក្រោយទារកនេះ មានអ្នកមីងលក់មីឆា បានយកទៅចិញ្ចឹមហើយ ថ្ងៃនេះផងដែលអ្នកនាង ឪក សុគន្ធកញ្ញា បានទៅសួរសុខទុក្ខនិងឧបត្ថមជា

ថវិការខ្លះព្រមទំាង សំភារះប្រើប្រាស់មួយចំនួនផងដែរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអួខាងក្រោមនេះ