ស្ងាត់ៗ តារាទឹកភ្នែក នី មុន្នីនាថ ចូលរោងការ

0
120
views

តារាសម្ដែង ពូកែសម្រក់ទឹកភ្នែក ដែលទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បណ្តា​ផលិតករ​ជា​ច្រើន បាន​ទទួលស្គាល់​នោះគឺកញ្ញា នី មុនីនាថ ដែលជា​តួឯក​ស្រី​មួយ​ដួង ដែល​មាន​ទេព​កោសល្យ​ផងដែរ។ តារាសម្ដែងស្រីរូបនេះ បាន​ឆក់យកចិត្ត​ និងបេះដូង​អ្នក​ទស្សនា​បាន​ច្រើន​ណាស់​កាលពី​ប៉ុន្មានឆ្នាំ​មុន ជា​ពិសេស ឈុត​ឆាក​មនោ​សញ្ចេតនា កំសត់ ពូកែសម្រក់ទឹកភ្នែក គឺ​សមជា​មួយ​ទឹកមុខ ព្រមទាំងកាយវិការដ៏ទន់ភ្លន់របស់នាង​។ ក្រោយពីភាពល្បីល្បាញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែហាក់ស្ងាត់ពីសិល្បៈ ខណៈពេលដែលនាងនៅមិនទាន់បានប្រកាសថា លាឈប់ពីតួនាទីទាំងនោះក៏ដោយ។

ស្រាប់តែថ្មីៗនេះបានលេចធ្លាយរូបថត១សន្លឹកនៅលើផេកហ្វេសប៊ុកផ្លូវការរបស់កញ្ញា នី មុនីនាថ បានស្លៀកឈុតរៀបការ ហើយនាងបានភ្ជាប់សារមួយឃ្លាថា៖ «បង​ប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ មោះ​មក​ចង់​ដៃ​ខ្ញុំ​ចា» ធ្វើអោយអ្នកគាំទ្រនាងរបស់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ក្រោយពីបានឃើញរូបភាព១សន្លឹកនេះមានអ្នកគាំទ្រនាងបានបញ្ជាក់ថា នេះជាឈុតសំដែងក្នុងសាច់រឿងទេ សូមបងប្អូនកុំយល់ច្រលំអោយសោះ ។