ស្តាប់ការរៀបរាប់ម្តាយចិញ្ចឹមរបស់ទារិកាមហាសំណាង ដែលទើបនឹងកើតត្រូវបានគេបោះបង់ចោលលេីគំនរសំរាម(មានវីដេអូ)

0
105
views

ទារិកា​ទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋនិងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាម​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​មជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដេីររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែសីហានេះ

ណាមួយអាណិតហេីយ​ ក្មេងស្រីទៀត កើតមកបំណាច់តែបានឃើញពន្លឺព្រះអាទិត្យហើយ ម្តេចឡើយឪពុកម្តាយមានចិត្តទោម្នេញអ្វីជាមួយគ្នាដែលទើបនឹងកើតបែបនេះ សូម្បីតែផ្ចិតក៏មិនទាន់ចងផង តាមការសន្និដ្ឋាន កើតភ្លាមយកមកបោះ ផ្លុងទុកចោលភ្លាម ដោយមិនបានឆ្លងកាត់គ្រូពេទ្យ ក៏រើសបីយកមកបីបាច់ថែរក្សា​ និងប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួមទាំងអ្នកភូមិបានដឹងឮផងដែរ​។

បច្ចុប្បន្នទារិកាជីវិតថ្លៃខាងលើ ត្រូវបានបងស្រីដែលរេីសយកមកថែទាំនោះបានប្រគល់បន្តឲ្យខាងអាជ្ញាធរសង្កាត់យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យជាមុនសិន មុននឹងប្រគល់ឱ្យ​អាណាព្យាបាល​ណា ឬអង្គការណា យកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយទៀត។

ជាក់ស្តែងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នេះ យោងតាមសារព័ត៌មានតារាញ៉ូបានទៅសម្ភាសន៍ផ្ទាល់ជាមួយម្តាយចិញ្ចឹមរបស់ទារិកាមហាសំណាង ។តោះទស្សនាវីដេអូដូចខាងក្រោម៖