ទារិកាដែលគេយក បោះបង់ចោលនៅគំនរសម្រាម ពេលនេះមានអ្នកយកទៅមើលថែហើយ

0
129
views

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម ដោយមានទារិកាទើបតែនឹងកើត ត្រូវបានម្ដាយយកមកបំបោះបង់ចោលនៅជិតគំនរសម្រាម ជាប់បង្គោលភ្លេីង មួយកន្លែង នៅម្ដុំមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយទារិកាមួយនេះត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសម្រាម ប្រទះឃើញនៅលើគំនរសម្រាមផងដែរ។

យ៉ាងណាមិញ ទារិកាទើបតែកើតហើយត្រូវបោះបង់ចោលយ៉ាងអណោចអធមនោះ យើងសង្កេតឃើញថា នាងមានមុខមាត់ស្អាត គួរឲ្យក្នាញ់តែម្ដង តែអកុសលត្រូវបានម្ដាយបង្កើតយកមកបោះបង់ចោលយ៉ាងដូច្នេះ តែទោះបីជាយ៉ាងណា ពេលនេះទារិកាត្រូវបានគេយកទៅពិនិត្យមើលសុខភាពជាមុនផងដែរ មុននឹងប្រគល់ឲ្យអង្គការ ឬ ​អាណាព្យាបាល​ណាមួយ បានយកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង យើងអាចនិយាយបានថា ទារិកាម្នាក់នេះពិតជាអាយុថ្លៃ ដែលមានបងប្អូនប្រជាពលរដ្ឋយើងបានជួបប្រទះ និងរាយការទៅអាជ្ញាធរសង្កាត់ ម្យ៉ាងវិញទៀតក្រោយយកទារិកាពីគំនរសម្រាម និងយកទៅពិនិត្យនោះ ពេលនេះនាងមានសុខភាពល្អផងដែរ។ គួរបញ្ជាក់ផងដែរថា ទារិកាទើបនឹងកើតគេរើសចេញពីគំនរសម្រាមនោះ ពេលនេះមានគេយកទៅថែទាំធ្វើជាកូនចិញ្ចឹមហើយ ដោយឡែក ក្រោយពេលអ្នកលេងបណ្ដាញសង្គមជាច្រើនអ្នកបានចូលរួមអបអរ និងជូនពរនាងទៀតផង៕

ប្រភពរូបភាព៖ Meov Toch Kon Meov

សូមទស្សនារូបភាពខាងក្រោម៖