ក្តៅៗ៖ មានករណីលិចទូកកណ្តាលសមុទ្រ ដែលមានមនុស្សក្មេងចាស់១០នាក់ បន្ទាប់ពីត្រឡប់មកពីកម្មវិធីជប់លៀងនៅកោះរ៉ុង…(មានវីដេអូ)

0
113
views

កោះរ៉ុង-(ដំណឹងបឋម) ពលរដ្ឋប្រាប់ថា ទូកមួយគ្រឿង បានប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុងវេលាម៉ោងជិត៤ល្ងាចថ្ងៃ០១សីហា២០២០។ សេចក្តីរាយការណ៏បឋមថា មានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងមួយនៅ កោះរ៉ុង ។

បច្ចុប្បន្នការជួយសង្គ្រោះកំពុងធ្វើដោយកម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន និងក្រុមអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ ព្រមទាំងទូកនេសាទមួយចំនួនទៀត ។

សេចក្តីរាយការណ៏ពីសមត្ថកិច្ចឱ្យដឹងថា ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះថ្នាក់ដល់ជីវិតទេ៕

ប្រភព៖huy bunleng news