ចូលរួមរំលែកទុក្ខផង! លោកវរៈសេនីយ៍ឯក តូ ផល្លា នាយកសាលាការពារអាកាសអគ្គបញ្ជារការ បានទទួលមរណៈ ភាពទាំងវ័យក្មេង ដោយសារតែ…

0
211
views

ម្ចាស់គណនីហ្វេសប៊ុក​មួយដែលមានឈ្មោះថា Nget Nakhab បានបង្ហោះសារទាំងទុក្ខក្រៀមក្រំថា “ថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ លោកវរៈសេនីយ៍ឯក តូ ផល្លា នាយកសាលាការពារអាកាសអគ្គបញ្ជារការ បានទទួលមរណៈភាព វេលាម៉ោង 10 យប់។ លឿនពេកហើយពូ សូមវិញ្ញណខន្ធរបស់ពូទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

ម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានបង្ហោះសារថា “ការបាត់បង់លោកពូគឺជាការឈឺចាប់យ៉ាងខ្លាំងរបស់ក្រុមគ្រួសារយេីង…នឹកស្មានមិនដល់ទេ​ ថាវាលឿនរហូតដល់គ្រួសារយេីងទទួលយករឿងដ៏សោកសៅមួយនេះមិនបានទេ ហេតុអ្វីមនុស្សល្អៗបែរជាវាសនាតិចបែបនេះ​…សូមអោយវិញ្ញាណក្ខន្ធ័របស់លោកពូជាទីស្រឡាញ់របស់ក្មួយទៅកាន់សុគតិភព…Rest in peace my belove uncle..11/07/2020″។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានសម្តែងការសោកស្តាយជាខ្លាំង ដែលបានបាត់បង់បុគ្គលសំខាន់ម្នាក់ ដែលពោលពេញទៅដោយសមត្ថភាព សូមឲ្យវិញ្ញាណខ័ន្ធរបស់លោក លោកវរៈសេនីយ៍ឯក តូ ផល្លា ទៅកាន់សុគតិភពផងចុះ។ បើយោងតាមការខមិនប្រាប់ទៅបងប្អូនដែលមានចំងល់ចង់ដឹងអំពីការទទួលមរណ ភាពរបស់លោកវរៈសេនីយ៍ឯក តូ ផល្លា នាយកសាលាការពារអាកាសអគ្គបញ្ជារការ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សឹង្ហ សំរឹទ្ធិ បានប្រាប់ឲ្យដឹងថា “លោកវរៈសេនីយ៍ឯក តូ ផល្លា លោកមានជំងឺលើសឈា ម”៕ប្រភពៈ Nget Nakhab