មុននេះបន្តិច សុន ស្រីពេជ្រ សម្រាលបានកូនមួយទៀត យ៉ាងសុវត្ថិភាព

0
133
views

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សុន ស្រីពេជ្រ នៅតែមានគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាពច្រៀង ដែលមានទឹមដមសម្លេងដ៏ពីរោះ ធ្វើឲ្យប្រិយមិត្តស្ដាប់ហើយ មិនមានភាពជិនណាយនោះទេ។

ជាក់ស្ដែង បើងាកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះវិញ ឃើញថា កាលពីមុននេះបន្តិច ពិតជាមានភាពរីករាយយ៉ាងខ្លាំង ចំពោះនាងក៏ដូចជាក្រុមគ្រួសារទាំងមូល ដែលបានទទួលសមាជិកថ្មី ដោយនាងបានសម្រាលបានកូនប្រុសម្នាក់ យ៉ាងជោគជ័យ រួមទាំងមានសុខភាពល្អទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ កូនប្រុសរបស់នាងរូបនេះ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ ខណៈពេលដែលបង្ហាញមុខមាត់នៅលើបណ្ដាញសង្គម មិនបានប៉ុន្មានផង ក៏មានហ្វេនៗ និងមិត្តភក្តិជាច្រើន​ បានចូលមកសរសើរ និងអបអរទៅដល់នាង ដែលទទួលបានរបស់ដ៏មានតម្លៃបំផុតនៅក្នុងជីវិត ៕

សូមទស្សនារូបភាពខាងក្រោម៖