លោកប៉ែន ចំរ៉ុង បដិសេធព័ត៌មានភរិយាចូលពេទ្យវះកាត់ទាំងកំពុងពពោះ

0
59
views

កាលពីពេលថ្មីៗនេះមានការចុះផ្សាយពីសំណាក់សារព័ត៍មានបង្ហាញថា ភរិយា តារាសម្ដែង និងពិធីករល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ខណៈជិតដល់វេលាកំណត់សម្រាលបុត្រហើយនោះ បែរត្រូវចូលមន្ទីរពេទ្យវះកាត់បន្ទាន់ ទាំងកំពុងពពោះ ដោយសារជំងឺដុះសាច់បំពង់ក។

យ៉ាងណាក្ដីចំពោះដំណឹងដ៏ភ្ញាក់ផ្អើលនេះត្រូវបានលោក ប៉ែន ចំរ៉ុង បដិសេធទាំងស្រុង និងបកស្រាយតាមរយៈសមាគមសិល្បៈដោយលោកបានបញ្ជាក់ថា អ្នកជំងឺនោះមិនមែនជាភរិយាលោកឡើយ ការពិតជាម្ដាយក្មេកលោកប៉ុណ្ណោះ។ក្រោយការបកស្រាយនេះសង្ឃឹមថា បងប្អូនទាំងអស់បញ្ឈប់ការយល់ច្រឡំ និងសូមអរគុណចំពោះការជូនពរទាំងអស់ផងដែរ៕ប្រភព dara-news