មួយម៉ឺនសំណាងហើយ! ចាក់សោរ​ទុក​ឲ្យ​កូនស្រី​តូច​ៗ២​នាក់​​ក្នុងផ្ទះម្តាយចេញទៅធ្វើការ ស្រាប់តែ​ភ្លើង​ឆេះត្រូវបានអាជ្ញាធរ​ទំលុះទ្វារជួយ​ទាន់

0
237
views

ចាក់សោរ​ទុក​ឲ្យ​កូនស្រី​តូច​ៗ២​នាក់ ​​ក្នុងផ្ទះរួចចេញទៅក្រៅ ស្រាប់តែ​ភ្លើង​ឆេះ សំណាងល្អ​ អាជ្ញាធរ​ទំលុះទ្វារជួយ​ទាន់ ហេតុ​ការ​ណ៍នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២០៨ ផ្ទះ​លេខ​3i ក្រុម​ទី​២ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ឈ្មោះ អ៊ឹ​ង ពិសិដ្ឋ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ។ ផ្ទះ​ធ្វើ​អំពី​ថ្ម​បេតុង ទំហំ ៤​ម៉ែត្រ​x១៦​ម៉ែត្រ ) ។ ករណី​ខាងលើ​បណ្តាល​ឲ្យ​ឆេះ​ម៉ាស៊ីនត្រជាក់ និង​សម្ភារ​មួយ​ចំនួន និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង និង​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ឡើយ ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ថ្លែង​អោយ​ដឹង​ថា លោក​ជិះ​ឆ្លងកាត់​ទីតាំង​កើតហេតុ ក៏​មាន​ប្រជាពលរដ្ឋ ស្រែក​ផ្អើល​ឲ្យ​ជួយ​ពន្លត់ភ្លើង ដែល​ឆេះ​ផ្ទះ ។ ពេល​នោះ​លោក​ក៏​ចុះ​ត្រួតពិនិត្យ និង​ដឹកនាំ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ជួយ​អន្ត​គម​ន៍ ពេល​ចូល​ទៅ​ដល់​ឃើញ​ផ្ទះល្វែង បាន​ចាក់សោ​ជាប់ ស្រែកហៅ​អ្នក​នៅ​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​ក្មេង​ស្រី​តូច​ៗ ២​នាក់ រត់​បើកទ្វារ តែ​ជាប់​សោ ។

ក្រោយមក​ក៏​ស្រែក​អោយ​ក្មេង​អែប​ទៅ​ម្ខាង កម្លាំង​នាំ​គ្នា​គាស់​ទ្វារ យក​ក្មេង​ចេញ​មក​ខាងក្រៅ ដោយ​សុវត្ថិភាព មិន​មាន​រង​របួស​ឡើយ គ្រាន់តែ​នាង​តូច​ទាំង​២​នាក់ ភិតភ័យ​តែ​ប៉ុណ្ណោះ ។

ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​មាន​រថយន្ត​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក អស់​៣​ឡាន ស្មើនឹង​១២​ម៉ែត្រគូប ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​នៅ​ម៉ោង​១៥ និង​០០​នាទី​រសៀល នា​ថៃ្ង​ខែ​ឆាំ្ន​ដដែល ៕