ស៊ីឈ្នួលកាត់​ស្មៅ​ឲ្យ​គេ​ អកុសល​បាក់​ផ្លែ​ម៉ាស៊ីនកាត់ស្មៅ ​ហោះត្រូវក្បា លស្លា ប់

0
187
views

រតនគិរី ៖ បុរស​ម្នាក់​ទៅ ​ស៊ី​ ឈ្នួ ល​ កា ត់​ស្មៅ​ ឲ្យ​គេ​ស្រាប់ តែ ​ជួ ប​ឧ បទ្ទ វ ហេតុ​ បា ក់ ​ផ្លែ​ ម៉ា​ ស៊ីន​ កា ត់​ ស្មៅ​ ហោះ ​ម ក​ ប៉ះ ​ក្បា ល​ បណ្តា ល ​ឲ្យ​ស្លា ប់​ ភ្លាមៗ ​មួយ​រំពេច​នៅ​ កន្លែង​កើតហេតុ។ ហេតុការណ៍​គ្រោះ ថ្នាក់​ដោយ​ចៃដន្យ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៤​និង​១០​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ចម្ការ ស្ថិតនៅ​ភូមិ​កា​ម៉ែន​តូច ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​។​

​យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ យ៉ែ​ក ហឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ដោយ​គាត់​បាន​ទៅ​កាត់​ស្មៅ​ស៊ី​ឈ្នួល​ឲ្យ​ឈ្មោះ ភើ​ន ប្លា​ន់ នៅ​ភូមិ​ជាមួយគ្នា នៅ​ចម្ការ​ខាងជើង ភូមិ​ការ​ម៉ែន​តូច ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពេល​គាត់​កំពុង​កាត់​ស្មៅ​នោះ​ ស្រាប់តែ​ម៉ាស៊ីន​កាត់​ស្មៅ​ប៉ះ​ថ្ម ​បណ្តាល​ឲ្យ​បាក់​ផ្លែ​ ម៉ា ស៊ី ន កា ត់ ស្មៅមួយ​កំណាត់​ ហោះ ​ត្រូ វ​ ចំ​ ក្បា ល​ពី​ខា ង មុខ​ លើ ​ថ្ងា ស បណ្តាល ​ឲ្យ​ដួ ល​ ស្លា ប់ ​មួ យ ​រំពេច​។​

​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​និង​សាកសួរ​បំភ្លឺ​ជុំវិញ​នៅ​កន្លែង​កើត​ហេតុ ហើយ​បាន​ធ្វើ​កោ ស ល្យវិច័យ បាន​សណ្ឋាន​ថា ពិតជា​ស្លា ប់​ នឹង​ផ្លែ​​ ម៉ា ស៊ី ន​ កាត់​ ស្មៅ​នោះ​ពិតប្រាកដ​មែន​ មិនមែន​រឿង​អ្វី​ផ្សេងនោះ​ទេ​។

ក្រោយ​កើតហេតុសព​ជនរងគ្រោះ​សមត្ថកិច្ច​ បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​ស ព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕