អបអសាទរ!​ កុល ដាវី និង សុខ រក្សា ត្រៀមខ្លួនធ្វើជាឪពុកម្តាយគេតាមបំណងហើយក្រោយពិនិត្យឃើញថា

0
138
views

ន្ទាប់ពីតារាសម្ដែងស្រី អ្នកនាង កុល ដាវី និងតារាចម្រៀងប្រុសលោក សុខ រក្សា បានកាន់ដៃគ្នារៀបអាពាហ៍ ពិពាហ៍កាលពីថ្មីៗនេះ ព្រមទាំងមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី យ៉ាងអធិកអធមនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីសំណាក់មហាជន។ក្រោយពីរៀបការប្រមាណជាងមួយឆ្នាំមក ពេលនេះតារាសម្តែង កុល ដាវី និង ស្វាមី មានកូនតាមបំណងហើយ ។ ក្នុងនោះគេសង្កេតឃើញលោក សុខ រក្សា

ជាស្វាមីបានបង្ហាញក្តីរំភើបជាខ្លាំង ដោយពោលពាក្យអរគុណភរិយាមិនដាច់ពីមាត់ ។គ្រាន់តែដឹងថាភរិយា កុល ដាវី ពពោះភ្លាមនៅប៉ុន្មាននាទីមុននេះ លោក សុខ រក្សា បានបង្ហាញរូបភាព រួមនឹងភស្តុតាងតេស្តិ៍ទឹកនោមដែលបញ្ជាក់ថា កុល ដាវី កំពុងពពោះជាមួយសារខ្លីថា ។ ការលើកឡើងរបស់តារាចម្រៀង សុខ រក្សា បានធ្វើអ្នកគាំទ្រក៏ដូចជាមិត្តភក្តិចូលរួមរីករាយចំពោះការត្រៀមខ្លួនធ្វើជាឪពុកម្តាយគេរបស់ស្វាមី

ភរិយាអ្នកសិល្បៈមួយគូ នេះ ។គេចាំបានថាកន្លងមក កុល ដាវី តែងត្អូញត្អែរថាចង់បានកូនប្រលែងលេងនឹងគេ តែនាង និងស្វាមីមិនទាន់សម្រេចចិត្តយក ដោយសារមានការងារមមាញឹកច្រើន ជាពិសេសនាងត្រូវប៉ាន់ថតរឿងស្ទើរដកឃ្លាមិនបាន ។ អ្វីដែលកត់សម្គាល់មិនមែនលំៗនោះទេ មុនសម្រេចចិត្តយកកូន កុល ដាវី និង ស្វាមី ត្រូវបានគេដឹងថាមានជីវភាពធូរធារ និង មានមុខរបរក្នុងដៃបន្ទាប់បន្សំជាច្រើនផងដែរ ៕