ជាលើកដំបូងហើយ កញ្ញាយូរី ចេញបទចម្រៀងប្រភេទ1 8 + ដែលហាមក្មេងអាយុក្រោម១៨ឆ្នាំទស្សនា (មានវីដេអូ)

0
160
views

តារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ កញ្ញា យូរី បានចេញ MV ចម្រៀងមួយ​មានចំណងជើងថា «Bae» ដែលជាវីដេអូ​ចម្រៀង​រសជាតិ​ថ្មី សម្រាប់យុវវ័យសម័យ២០២០នេះ​ ប៉ុន្តែជាប្រភេទបទ​សម្រាប់​តែប្រិយមិត្ត​​ ​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ (1 8 +) ​ប៉ុណ្ណោះ ដែលអាចទស្សនាបាន ព្រោះជាប្រភេទបទបង្កប់អត្ថន័យ និងរូបភាពស្រើ ប ស្រា លខ្លាំង។

បទចម្រៀងមានចំណងជើងថា «Bae» ជា​ប្រភេទ​វីដេអូ​ចម្រៀង​សម្រាប់​មនុស្ស​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ «1 8 +» កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​ នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែមិថុនា​នេះ។ ក្នុងរូបភាពនៃវីដេអូ គេឃើញស្រីស្រស់ យូរី បានបញ្ចេញនូវភាពសិ ច ស៊ី គួរឲ្យគ្រឺ តខ្នាញ់ ដែលនេះជាលើកដំបូងសម្រាប់រូបនាង ខណៈដែលបទចម្រៀងមុនៗកន្លងមក មិនដែលឃើញរូបនាង បញ្ចេញស្ទីលបែបនេះឡើយ។

ចំពោះបទចម្រៀងនេះ សាមី​ខ្លួន​បានឲ្យដឹងថា គឺនាង​ថត​​លេង​កម្សាន្ត​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មក​ក៏​ត្រូវបាន​មិត្តភក្ដិ​របស់នាង ដែលបានបើកក្រុមហ៊ុន​ផលិត MV យក​ទៅ​កាត់​ត​ចេញ​ជា​វីដេអូ​ចម្រៀង​តែ​ម្ដង។ នាងបន្តថា បទនេះ​ក៏មិនបានចេញផ្សាយជាផ្លូវការ នៅក្នុងផលិតកម្មណាមួយនោះដែរ​។

ចង់ដឹងយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖