កម្រមានណាស់! អ្នកនាង ស៊ឹម សូលីកា ថើបអតីតប្តី ក្នុងថ្ងៃកំណើតធ្វើអោយលោក អេង រិទ្ធីមានទឹកមុខបែបនេះ

0
234
views

ភ្នំពេញ៖ បើងាកទៅមើល ពីទំនាក់ទំនងរវាង នាងជាមួយអតីតស្វាមីវិញ ឃើញថា អ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អដូចជាមិត្តភក្ដិនឹងគ្នាដដែល។ បើទោះជាធ្លាប់ជាប្ដីប្រពន្ធ តែពេលនេះអ្នកទាំងពីរបានលែងលះគ្នាបានដាច់ស្រចហើយ។ ក្នុងនោះដែរ យើងក៏សង្កេតឃើញ សកម្មភាពរវាងគ្រួសារ អ្នកនាង ស៊ឹម សូលីកា និង គ្រួ​សារខាងអតីតស្វាមី ហាក់ជាត្រូវរូវគ្នាខ្លាំងតែម្ដង។ ជាពិសេស រាល់ពេលមានកម្មវិធីជួបជុំម្ដងៗ តែងតែមានវត្តមានអតីតស្វាមីនាងចូល

រួចជានិច្ច។ជាក់ស្ដែង កាលពីម្សិលមិញនេះ កូនស្រីតារាស្រីរូបនេះ ព្រមទាំងគ្រួសារ និង មិត្តភក្ដិជាច្រើនបានធ្វើពិធីខួបកំណើតជូនដល់នាង និង លោក អេង ឬទ្ធី ផងដែរ។ ដោយក្នុងកម្មវិធីនោះ មើ​ លទៅពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង មិនតែបុណ្ណោះ យើងក៏ឃើញមានវត្តមានអតីតស្វាមីអ្នកនាង ស៊ឹម សូលីកា ក៏បានមកចូលរួចអបអរថ្ងៃខួបកំណើតនាងដោយផ្ទាល់។ តែអ្វីដែលយើង សង្កេតឃើញនោះ តារាស្រីជើងចាស់រូបនេះ ក៏បានថើបថ្ពាល់អតីត

ស្វាមី យ៉ាងស្និទិ្ធស្នាល ពោរពេញដោយស្នាមញញឹមតែ ម្តង។គួរបញ្ជាក់ផងដែរថា បើទោះបី តារាស្រីរូបនេះ បង្ហាញភាពស្និទ្ធិស្នាល និងថើបទៅកាន់អតីតស្វាមីនោះ វាគ្រាន់តែបង្ហាញពីការរាប់អានចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ដោយពេលនេះ តារាស្រីរូបនេះក៏ជាភរិយាថ្មី លោក អេង ឬទ្ធី ដែលស្វាមីល្អ ចាំជួយមើលថែនាងផងដែរ៕សូមរំលឹកផងដែរថា បច្ចុប្បន្ន អ្នកនាង​ ស៊ឹម សូលី​កា បានសម្រេចចិត្តរៀបការជាមួយលោក អេង ឬទ្ធី បន្ទាប់ពីលែងលះជាមួយអតីត

ស្វាមីបានដាច់ស្រេច ហើយពេលនេះតារាស្រីរូបនេះ កំពុងរស់នៅយ៉ាងមានសេចក្ដីសុខ និង សុភមង្គលខ្លាំងទៀតផង។សូមទស្សនាវីដេអូខាងក្រោមនេះ