សោកស្តាយ ដំរី«ប៉ាក់ម៉ៃ» ដែលធ្លាប់តែទទួលភ្ញៀវទេសចរក្នុងខេត្តមណ្ឌលគិរី ពេលនេះបានស្លាប់បាត់ទៅហើយ

0
157
views

តាមរយៈទំព័រហ្វេសបុក ក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយចំពោះការបាត់បង់សត្វដំរីឈ្មោះ «ប៉ាក់ម៉ៃ» ដែលបានស្លាប់បាត់បងជីវិតដោយសារជំងឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០ ។ ការបាត់បង់សត្វដំរីប៉ាក់ម៉ៃជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជា។

នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​។