ដូចកើតម្តងទៀតចឹង មហាសំណាង! ជាអាចជាមូលហេតុ ដែលធ្វើឲ្យបុរសពីរនាក់ នៅរស់រានមានជីវិត ពីហេតុការណ៍ធ្លាក់យន្តហោះនៅប៉ាគីស្ថាន

0
71
views

យន្តហោះ​ដឹកអ្នក​ដំណើរ​មួយរបស់​អាកាសចរណ៍​ជាតិ​ប៉ាគីស្ថាន ​ដែលបាន​ដឹក​មនុស្ស​យ៉ាង​ហោច​ណាស់ ​៩៨ ​នាក់​បាន​ធ្លាក់​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ​នៅ​ក្នុង​សង្កាត់​មួយ​នៃ​ទីក្រុងការ៉ាជី​ ដែល​ជា​ទី​ក្រុង​ធំ​ជាង​គេ​របស់​ប្រទេស​ប៉ាគីស្ថាន ដោយ​បំផ្លាញ​អគារ​ជា​ច្រើន​នៅ​តាម​ផ្លូវ​ចង្អៀត​មួយ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប៉ាគីស្ថាន​បាន​ទៅ​ដល់​កន្លែងធ្លាក់​ដែល​មាន​ ​ផ្សែង​ហុយ​ ធូលី និង​ភ្លើង​ពី​គំនរ​ នៅ​តាម​ផ្លូវ​ដ៏​ចង្អៀត​ក្នុង​រសៀល​ដែល​ក្តៅ​ហួត​ហែង​ស្រាប់ ​និង​ធ្វើ​ឲ្យ​លំបាក​ដល់​កិច្ចការ​ជួយ​សង្គ្រោះ។ ពួក​គេ​បាន​ទាញ​គំនរ​សាកសព​ និង​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ។ ​សាក្សី​និយាយ​ថា យន្តហោះនេះហាក់​បាន​ព្យាយាម​ចុះចត​ពីរ​ឬ​បី​ដង ​មុន​ពេល​វា​ធ្លាក់​ក្នុង​សង្កាត់​ក្រីក្រ​និង​មាន​មនុស្ស​ច្រើន​នេះ។

ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters រាយការណ៍ថា ​មក​ទល់​នឹង​ពេល​នេះ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​បាន​រស់​រានពី​គ្រោះថ្នាក់​នេះ អ្នកដំណើរពីរនាក់នៅមានជីវិតមានឈ្មោះថាPunjab (BOP)មុខរបរ CEO ធនាគារ និងម្នាក់ទៀតឈ្មោះថា Zafar Masud ជាវិស្វករ។ បុរសពីរនាក់ លោក Masud អង្គុយនៅមុខគេបង្អស់នៃយន្តហោះ ហើយ Zubair អង្គុយនៅក្រោយលោក Masud នៅជួរជាមួយគ្នារំលង ១០ កៅអី។

លោក Zubair និយាយថា “បន្ទាប់ពីវាធ្លាក់ហើយខ្ញុំបានដឹងខ្លួនឡើងវិញ ខ្ញុំឃើញភ្លើងគ្រប់កន្លែង ហើយមិនឃើញនរណាទាំងអស់។ សំឡេងយំឮគ្រប់កន្លែង ហើយគ្រប់គ្នាព្យាយាមរកអ្នកនៅរស់។ ខ្ញុំបានដោះខ្សែក្រវាត់ចេញ ហើយឃើញពន្លឺខ្លះ រួចព្យាយាមដើរទៅវា។ ក្រោយមកក៏លោតចេញក្រៅ”។