លោកសា​ស្រ្តា​​ចារ្យ ទិត្យ សែម អ្នកជំនាញល្ខោនខោល បានទទួលមរណភាពហើយកាលពីយប់មិញនេះ

0
129
views

លោកគ្រូ ទិត្យ សែម ដែលជាសាស្ត្រាចារ្យល្ខោនខោលនៃប្រទេសកម្ពុជា បានទទួលមរណភាព នាយប់យប់ថ្ងៃសៅរិ៍ ទី ២៣ ខែឧសភា ឆ្នាំ២០២០នេះ ក្នុង​ជន្មាយុ៦៧ ដោយរោគាពាធ ។

ការបាត់បង់​លោកសា​ស្រ្តា​​ចារ្យ ទិត្យ សែម គឺជា​ការបាត់បង់​នូវ​ធនធាន​ដ៏​កម្រង​ក្នុង​វិស័យ​វប្ប​ធ​ម៌​របស់​ជាតិខ្មែរ លោក ជាសាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកបង្ហាត់បង្រៀនសិស្ស ដែលសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល។ ដំណឹងមរណភាពរបស់លោក បានធ្វើឱ្យកូនសិស្សរបស់លោក និងប្រជាជនខ្មែរ មានក្តីសោកសង្រេងជាខ្លាំង ក្នុងការបាត់បង់មរតករស់ឱ្យឃ្លាតឆ្ងាយគ្មានថ្ងៃត្រលប់។