មេឃរលឹមស្រិចៗ រន្ទះបា ញ់ មួយគ្រាប់ងា ប់ អស់៦ក្បាល ម្ចាស់យំសោកបោកខ្លួន

0
184
views

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ក៏មានសត្វគោញីឈ្មោលចំនួន ៦ក្បាល ដែរត្រូវបានរ​ ន្ទះបា​​ ញ់ងា ប់គរជើងលើគ្នាគួរឱ្យរន្ធត់ ហើយម្ចាស់បានត្រឹមតែយំសោកស្ដាយ និងហួសចិត្តព្រោះនេះជាទុក្ខជាន់លើទុក្ខ ។

ហេតុការណ៍គ្រោះធម្មជាតិរ ន្ទះបា ញ់ឆ ក់យកជីវិតសត្វពាហនៈខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២កណ្ដាលថ្ងៃត្រង់ ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចកោះយ៉ា ស្ថិតក្នុងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកក្រគរប្រាប់ថា នៅវេលាខាងលើផ្ទៃមេឃមានពណ៌ខ្មៅ និងមានភ្លៀងរលឹមស្រិចៗលាយឡំទៅដោយខ្យល់ ផ្គរ រ ន្ទះ ខណៈនោះស្រាប់តែមានផ្លេ កប ន្ទោរ និងរ ន្ទះបា ញ់ សត្វពាហនៈ(គោ)ញីឈ្មោល បណ្ដាលឲ្យងា ប់ ទាំងហ្វូង(៦ក្បាល)ដួលរដូករណែលលើវា លស្រែ។

នគរបាលស្រុកដដែលប្រាប់បន្តថា ម្ចាស់សត្វពាហនៈ(គោ)ញីឈ្មោលដែលត្រូវរ ន្ទះបា ញ់ ងា ប់ ឈ្មោះ គង់ ហុង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតម្កៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ គាត់ពិតជាមហាសែនសោកស្ដាយសត្វរបស់គាត់ណាស់ មិនគួរធម្មជាតិកំណត់មកលើក្រុមគ្រួសារពួកគាត់បែបនេះសោះ ប៉ុន្តែទោះជាយ៉ាងណាក្ដីនេះជាគ្រោះធម្មជាតិ ដែលកើតឡើងជាយថាហេតុ៕ ប្រភព៖nkdnews