អុញខ្លាំងបាត់! ស្រីស្អាតបើករថយន្តស៊េរីទំនើបគ្មានផ្លាកលេខ បើកបណ្តើរនិយាយទូរស័ព្ទបណ្តើរ ជ្រុលទៅបុកបារ៉ាស់សមត្ថកិច្ច ហើយព្យាយាមបើករត់គេច

0
141
views

នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានករណីកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីស្រស់ស្អាតម្នាក់ បើកមកបុកប៉ារ៉ាសសមត្ថកិច្ច រួចបើករត់គេច ធ្វើឲ្យកម្លាំងសមត្ថកិច្ចដេញតាម រហូតដល់ម្ដុំស្ដុបអ៊ីធើខន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយនារីនោះមិនចុះនិយាយជាមួយសមត្ថកិច្ចទេ ដោយអង្គុយក្នុងឡាន គិតតែពីចុចទូរស័ព្ទ សង្ស័យខលអន្តរាគមន៍ទៅខាងលើ។

នារីរូបស្រស់ខាងលើមិនត្រូវគេ និងអ្នករួមដំណើរស្ត្រីម្នាក់ទៀត ស្គាល់អត្តសញ្ញាននោះទេ បើកបររថយន្តម៉ាក MG ស៊េរីទំនើប ២០២០ ពណ៍ខ្មៅ មិនមានស្លាកលេខ។ករណីនេះដោយសារតែនារីខាងលើ បើកបរនិយាយទូរស័ព្ទ និងរថយន្តគ្មានពាក់ផ្លាកលេខ ទើបធ្វើឲ្យកម្លាំងសមត្ថកិច្ចជំនាញ ស្ទូចរថយន្ត និងនាំខ្លួននារីស្រស់ស្អាតនោះ ទៅនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕