ដោយសារតែមានការត្អូញត្អែរអំពីការកាត់លុយតាមទូរស័ព្ទដោយមិនដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ពេលនេះក្រសួងប្រៃសណីយ៍កំពុងពន្លឿនរឿងនេះ

0
89
views

តាមរយៈសេចក្តីជូនដំណឹងរបសស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២ ខែឧសភា នេះ បានឲ្យដឹងថា ដោយកន្លងមកដោយសារតែមានការត្អូញត្អែរ អំពីការកាត់លុយតាមទូរស័ព្ទដោយមិនដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍កំពុងជំរុញឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយ ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្ដាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។

នេះជាវិធានការមួយដ៏មានសារសំខាន់ជួយដល់អតិថិជន និងលែងមានចម្ងល់ ការខ្វល់ខ្វាយការបាត់បង់ទឹកប្រាក់ទឹកប្រាក់នៅក្នុងទូរស័ព្ទដៃរបស់ពួកគាត់ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍។ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោមនេះ៖