តាមពិតចឹងសោះ! នាយ កុយ ទម្លាយពីមូលហេតុនិងអាថ៌កំបាំងមួយចំនួន ដែលធ្វើអោយលោកល្បីដល់សព្វថ្ងៃនេះគឺ

0
122
views

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់និងបានស្គាល់រួចហើយតារាកំប្លែង ជើងចាស់មានប្រជាប្រិយភាពហៅនាយ កុយ នោះយ៉ាងណា មិញ លោក ជួង ជី ហៅ កុយ បានកើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩៥៧ នៅស្រុកស្អាង ខេត្តកណ្ដាល។ ហើយបច្ចុប្បន្ននេះ លោ កមានអាយុ ៦១ ឆ្នាំ ដោយមានបងប្អូនបង្កើតចំនួន ៧ នាក់ផងដែរ និងចូលលេងកំប្លែងតាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ។ហើយទោះ បីជាលោកបានចូលខ្លួនប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ

ណាស់មកហើយក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថា ក្រុមកំប្លែងរបស់លោកនៅតែមានប្រជាប្រិយភាព និងភាពល្បីល្បាញជាប់ជានិច្ច។ជាក់ស្តែងជួបជាមួយនឹងក្រុមការងារខ្មែរឡូត តារាកំប្លែងនាយកុយ ក៏បានទម្លាយមូលហេតុខ្លះៗដែលនាំឱ្យខ្លួននៅតែមានភាពជោគជ័យខ្លាំង និងទទួលបាននូវការគាំទ្រមិនដាច់ពីសំណាក់ទស្សនិកជនទូទាំងប្រទេស។មុខមាត់ស្រស់បំព្រង អមជាមួយនឹងស្នាមញញឹមរាក់ទាក់ផង នាយកុយ បានរៀបរាប់ប្រាប់យើងដូច្នេះថា មូល

ហេតុដែលធ្វើឱ្យលោកអាចឈរជើងក្នុងវិស័យសិល្បៈ ហើយនៅតែល្បីល្បាញមិនចាញ់ក្រុមកំប្លែងនានានោះគឺ ដោយសារតែ៖ *ទី១៖ ខ្ញុំការប្រឹងប្រែងលេងឱ្យបងប្អូនមាន ចំណាប់អារម្មណ៍ ទាំងការថតរឿងលេងនៅខាងក្រៅ និងការ Live ផ្ទាល់តាមរយៈការសម្តែងរឿង នៅលើកញ្ចក់ទូរទស្សន៍។ *ទី២៖ ការគោរពពេលវេលា ឧទាហរណ៍ថា គេណាត់ថតម៉ោង ៧ យើងទៅតាំងពីម៉ោង ៦ ឬមិនថាគេជួលទៅតាមកម្មវិធីបុណ្យ ឬកាត់សក់ក្នុងមង្គលការផ្សេងៗក៏ដោយ សុខចិត្តទៅ

អង្គុយចាំយកលុយ មិនឱ្យលុយចាំយើងទៅរកនោះទេ។ សម្រាប់ពេលវេលាខ្ញុំគឺច្បាស់លាស់ទើបគេឱ្យតម្លៃណាស់។ ហើយនេះជាចំណុចសំខាន់ណាស់ក្នុយការរក្សាកេរ្តិ៍ឈ្មោះ។ *ទី៣៖ ការគោរព ការមិនត្រូវវាយឫកវាយរាង នាំឱ្យអ្នកដទៃស្រលាញ់ចូលចិត្តច្រើន ព្រោះមានតែអ្នកគាំទ្រនេះហើយជាអ្នកដែលឱ្យតម្លៃយើង មិនត្រូវគិតថាសិល្បៈជាអ្នកល្បីឈ្មោះហើយ វាយឫករាងនោះទេ។ ការគោរព គឺមិនថាក្មេងចាស់ គឺត្រូវចូលគ្រប់ស្រទាប់ធ្វើអ្វីគោរពតួនាទី គោរពការងារ

សូម្បីតែជាមួយមិត្តភក្តិក៏ត្រូវគោរពដែរតាមកាលៈទេសៈ ទើបមានការស្រលាញ់ចូលចិត្តច្រើនមកដល់ពេលនេះ។ ក្រៅពីនេះនាយកុយ ក៏បានបន្ថែមទៀតថាចង់បង្កើតឱ្យមានក្រុមកំប្លែងជំនាន់ក្រោយៗទៀត ប៉ុន្តែវិស័យនេះហាក់ដូចជាធ្លាក់ចុះខ្លាំងនៅតាមកញ្ចក់ទូរទស្សន៍ មានតែនៅតាមរោងការកំប្លែងកាត់សក់ប៉ុណ្ណោះ។ ដូច្នេះផលលំបាករបស់វិស័យកំប្លែង គឺមានការចុះខ្សោយ ដោយមិនសូវមានការលេងតាមកញ្ចក់ទូរទស្សន៍ដូចមុន។ ហេតុដូច្នេះធ្វើឱ្យការលេងកំប្លែង

ហាក់បាត់ប្រជាប្រិយភាព ព្រោះទូរទស្សន៍គឺជាកន្លែងមួយដ៏សំខាន់ណាស់ នៅក្នុងការបញ្ចេញសមត្ថភាពរបស់អ្នកលេងកំប្លែងទាំងទម្រង់សម័យ និងបុរាណ ឱ្យមហាជនបានឃើញ។ បើគ្មានការសម្តែងនៅក្នុងទូរទស្សន៍ ការចេះលេងកំប្លែងដូចជាគ្មានន័យអ្វីទាំងអស់។ មួយទៀតនាយកុយ ក៏បានបង្ហើបរឿងមួយចំនួនដែលមិនសូវមានអ្នកដឹងប្រាប់យើងដូច្នេះទៀតថា៖ ឈ្មោះ «នាយកុយ» ដែលនាំឱ្យលោកមានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ គឺមានដើមកំណើតមកពីលោក

គ្រូដឹកនាំលេងល្ខោនបាសាក់ម្នាក់ ដែលពេលនោះលោកបានដើរតួជាតួឯកល្ខោនបាសាក់រឿង «ចៅស្រទបចេក» តែដោយសារខ្វះតួកំប្លែងឈ្មោះ កុយ ទើបលោកបានផ្លាស់ប្តូរពីការធ្វើជាតួឯក មកធ្វើជាតួកំប្លែងវិញ ណាមួយដោយនិស្ស័យកំប្លែងពីកំណើតមកផង។ ក្រោយមកទើបឈ្មោះ កុយ នេះបានជាប់នៅជាមួយលោកតាំងពីពេលនោះមក និងធ្វើឱ្យមហាជនស្គាល់តៗគ្នា។ ហើយអ្វីដែល លោកមិនអាចបំភ្លេចបាននៅក្នុងឆាកជីវិតចាប់តាំងពីការចាប់ផ្តើមប្រឡូកសិល្បៈ

មកដល់ពេលនេះ គឺ «ការគាំទ្រពីទស្សនិកជនទាំងអស់»។ ទន្ទឹមនឹងនេះ លោកពិតជាមានភាពសប្បាយរីករាយក្នុងចិត្តណាស់ នៅពេលដែលបានឃើញ ក្រុមកំប្លែងសិល្បៈថ្មីៗជំនាន់ក្រោយ ដែលលោកបានរើសមកដោយផ្ទាល់ដៃចេញមកពីក្នុងកម្មវិធីប្រលងកំប្លែងរបស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន (CTN) ទទួលបាននូវភាពជោគជ័យខ្លាំងនាពេលបច្ចុប្បន្ន ពិសេសលោកក៏មិនដែលច្រណែននឹងអ្នកសិល្បៈសព្វថ្ងៃដែលមានការគាំទ្រខ្លាំងដែរ គឹមានតែសប្បាយចិត្តនៅពេលដែល

បានឃើញមនុស្សដែលលោកធ្លាប់បង្ហាត់បង្ហាញ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាទីពេញចិត្តរបស់មហាជនទូទៅ។ ងាកទៅពីជីវិតឯកជនបច្ចុប្បន្នរបស់ នាយកុយ វិញ ឃើញលោកជាកូនកាត់ចិនដូច្នេះមែន ក៏ប៉ុន្តែនៅផ្ទះរបស់តារាកំប្លែងជើងចាស់រូបនេះ ក៏មានរៀប«អាសនៈខាងព្រះពុទ្ធសាសនា» មួយយ៉ាងធំផងដែរ ដែលរួមមានបារមីធំៗចំនួន២គឺ ទី១ បារមីគ្រូបាធ្យាយ និងទី២ បារមីលោកយាយម៉ៅភ្នំពេជ្រនិល។ ជាក់ស្តែងមុនពេលចេញទៅណាមកណា លោកតែងរំលឹកដល់

គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជានិច្ច ដែលលោកមានជំនឿថា ឈ្នះអស់លើសត្រូវត្រូវដែលចង់មកព្យាបាទខ្លួន និងជាមាគ៌ានៃជីីវិតឆ្ពោះទៅរកភាពជោគជ័យផងដែរ។