ពុទ្ធោអើយ នរក! កូនប្រុស​សម្លា ប់​ឪពុក​បង្កើត​ គ្រាន់​តែ​រឿង​ឪពុក​មិន​ទទួល​ទូរសព្ទ​សោះ

0
76
views

បន្ទាយមានជ័យ ៖ បុរស​ដែល​បានស ម្លា ប់​ឪពុក​ឯង​គ្រាន់​តែ​រឿង​មិន​ទទួល​ទូរសព្ទ​ ត្រូវ​បាន​សមត្ថកិច្ច​ចា ប់​បាន​ហើយ នៅ​រសៀល ថ្ងៃទី២២ ​ខែឧសភា​ ឆ្នាំ២០២០។ តាម​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែន​ការងារ​ព្រ ហ្មទ ណ្ឌ​ ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ដោយ​បាន​ពី​ទទួល​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​ លោក​បាន​ដឹកនាំ​លោក​វរ​សេនី​យ៍​ឯក សៅ សារឿន អធិការនគរបាល​ស្រុក​

ថ្មពួក លោក​វរ​សេនី​យ៏​ឯក ជា ឆ្លូញ អធិការ​នគរ​ស្រុក​ស្រុក​ស្វាយចេក ​លោកវរ​សេនី​យ៍​ឯក មាស ឬ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ ​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគរ​បាល​ស្រុក​ភ្នំស្រុក លោក​វរ​សេនី​យ៍​ទោ ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​ព្រហ្មទណ្ឌ​ចុះ​ស្រាវជ្រាវ។ លោក​បាន​បន្តថា ​ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​យប់ថ្ងៃទី​២១​ ខែឧសភា ឆ្នាំ២០២០ ​​នៅ​ត្រង់​ចំណុច ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​បង្ក​ឡើង​

ដោយ​បុរសឈ្មោះ ថន ធួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជា​កូនបង្កើត។ លោក​បន្តថា គ្រាន់តែ​ឈ្លោះប្រកែក​ពាក្យ​សម្តី​ជាមួយ​ឪពុក​បង្កើត​ឈ្មោះ នូវ ថន អាយុ​៥៨​ឆ្នាំ​ដោយ​ខឹង​រឿង​ចុច​ទូរស័ព្ទ​មក​ឪពុក​មិន​លើក បន្ទាប់មក​ឈ្មោះ កន ប៊ូ អាយុ​៥៦​ឆ្នាំ​ ត្រូវជា​ម្តាយ​បាន​ហា មឃា ត់​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា ពេលនោះ​ស្រាប់តែ​ឈ្មោះ ថន ធួន ជា​កូន​បង្កើត​បាន​ខឹង​ទ ប់​កំហឹង​ពុំបាន​រហូត​ឈាន​ដល់​យក​អង្រែ​ឈើ​ប្រវែង​ប្រវែង​ប្រមាណ​១.៣០​ម៉ែត្រ​វា យ​ទៅលើ​ឪពុក​ឈ្មោះ នូវ ថន

បណ្តាល​ឲ្យ​ដួ ល​ផ្កាប់មុខ​នឹង​ដី រួច​ហើយក៏​បញ្ជូ ន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទើប​ដា ច់ខ្យ ល់​ស្លា ប់​តាមផ្លូវ​តែម្តង​។ ឯ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​ហើយ​បាន​រ ត់​គេ ច​ខ្លួន​បា ត់​ទាំងយប់​ ទើប​កម្លាំង​នគរ​បាល​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ ថន ធួន បាន​នៅ​ចំណុច​ភូមិ​តា​បៅ ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ប្រភព៖កម្ពុជាថ្មី