ក្តៅៗ! មិនមានអ្នកនៅមានជិវិតឡើយ ក្នុងហេតុការណ៍ធ្លាក់យន្តហោះប៉ាគីស្ថាន ដែកផ្ទុកមនុស្សចំនួន ១០៧នាក់

0
81
views

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលមានផ្ទុកមនុស្សសរុប ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) បានធ្លាក់លើតំបន់លំនៅដ្ឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជីភាគខាងត្បូងប្រទេស នាល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

បើតាមព័ត៌មានចុងក្រោយ អ្នកដំណើរ រួមទាំងអ្នកបម្រើការលើយន្តហោះ បានបាត់បង់អាយុជីវិតទាំងអស់។​ ចៅហ្វាយក្រុង​កា​រ៉ា​ជី ដែល​បាន​ទៅកាន់​កន្លែង​ធ្លាក់​យន្តហោះ បាន​និយាយថា មិន​មាន​មនុស្ស​នៅក្នុង​យន្តហោះ​ណា​ម្នាក់​នៅ​មាន​ជីវិត​ទេ​។​

​សាក្សី​បាន​និយាយថា យន្តហោះ​Airbus A320 ទំនង​ជា​ព្យាយាម​ចុះចត​ពីរ​ទៅ​បី​ដង ​មុន​ពេល​វា​ធ្លាក់​ចូល​តំបន់​ប្រជាជន​រស់នៅ ជិត​អាកាសយានដ្ឋាន​អន្តរជាតិ ជីន​ណា​។ ចំពោះមូលហេតុនៃការធ្លាក់យន្តហោះនេះ មិនទាន់មានការបញ្ជាក់ថាមកពីមូលហេតុអ្វីឡើយ។