សូមសរសើរ អ្នកនាង ទ្រី ដាណា វាមិនមែនជាការងាយស្រួលទេដែលមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ពីរបាត់ដៃទទេរហូតមកដល់ពេលនេះគឺ….

0
71
views

ក្រោយពីចុះជួយគេជារឿយៗនឹងរកស៊ីផង អ្នកនាង ទ្រី ដាណា ក៏មិនសូវទំនេរដែរដោយអ្នកនាង ជាប់រវល់រកស៊ីសឹងតែគ្មានពេលសំរាកសោះឡើយ ហើយអ្នកនាង ទ្រី ដាណា ក៏បានចែករំលែកសារខ្លីថា នៅក្រោយភាពជោគជ័យរបស់អ្នកនាង គឺអ្នកនាងធ្លាប់ឆ្លងកាត់ទុកលំបាកជាច្រើនពីបាតដៃទទេរហូតដល់អ្នកនាង ទទួលផលបានដូចសព្វថ្ងៃនេះ។ យ៉ាងណាមិញនៅលើហ្វេសប៊ុកផេករបស់អ្នកទ្រី ដាណាបានបង្ហោះរូបភាពរួមមានសារយ៉ាងមានន័យថា៖វាមិនមែនជាការ

ងាយស្រួលទេដែលមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ពីរបាត់ដៃទទេរហូតមកដល់ពេលនេះ​ ប៉ុន្តែវាជាការកំណត់គោលដៅហើយនិងការធ្វើគ្រប់ជំហានទាំងអស់សុទ្ធតែមានការលំបាក
មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់នូវការលំបាកនិងទុក្ខវេទនានិងភាពមើលងាយជាន់ឈ្លីនិងជាន់ពន្លិចពីអ្នកដទៃគ្រប់គ្នា​ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរក្សានូវភាពស្មោះត្រង់ទំនួលខុសត្រូវខ្ពស់នៅលើអ្វីដែលខ្លួនបានធ្វើហើយខិតខំតស៊ូ

ធ្វើវាពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានទេពាក្យថាហត់នឿយ​ ការចាប់ផ្ដើមពីចំណុចសូន្យរហូតមកដល់ពេលនេះវាមិនមែនជាការងាយទេវាលំបាកខ្លាំងណាស់
ដូចនេះមនុស្សម្នាក់ៗគ្មានអ្នកណាស្រួលជាងអ្នកណាឡើយគ្រាន់តែគេមិននិយាយ​ ប៉ុន្តែអ្វីដែលនាងខ្ញុំចង់ប្រាប់ថានៅពេលនេះគឺការតស៊ូភាពអំណត់អត់ធ្មត់និងការចេះចែករំលែកទៅកាន់អ្នកដទៃវានឹងធ្វើឱ្យយើងទទួលបាននូវលទ្ធផលពិតនិងជាទីគាប់ចិត្ត​ 👍៕