លោក គីម ជុងអ៊ីល បានឡើងកាន់តំណែងកំពូលនៅកូរ៉េខាងជើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៤។ មរណភាពរបស់លោកត្រូវគេសង្ស័យថាបណ្ដាលមកពីជំងឺគាំងបេះដូង។ អ្នកដែលកាន់តំណែងបន្តគឺលោក គីម ជុងអ៊ុន ដែលជាកូនប្រុសទី២របស់លោក។ នៅអំឡុងមរណភាពរបស់អតីតមេដឹកនាំរូបនេះ ប្រជាពលរដ្ឋកូរ៉េខាងជើងត្រូវរដ្ឋាភិបាលបញ្ជាដាច់អហង្ការឲ្យបង្ហាញសេចក្ដីទុក្ខសោកគ្រប់ៗគ្នាទាំងអស់។
រាល់គ្នានៅកូរ៉េខាងជើងត្រូវយំ ហើយបើអ្នកយំមិនចេញ នោះនឹងមានគេចុះបង្រៀនឲ្យចេះយំ។ មួយវិញទៀត ចំពោះអ្នកដែលមិនទៅចូលរួមពិធីបុណ្យកាន់ទុក្ខ នឹងត្រូវទទួលទោសជាប់នៅក្នុងជុំរុំពលកម្មយ៉ាងហោចណាស់រយៈពេល ៦ខែ។ សម្រាប់ពលរដ្ឋណាដែលព្យាយាមចាកចេញពីប្រទេស ឬហៅទូរសព្ទទៅក្រៅប្រទេស ក៏ត្រូវទទួលទោសផងដែរ។
សូមបញ្ជាក់ថា លោក គីម ជុងអ៊ីល គឺជាអតីតមេដឹកនាំទី២របស់កូរ៉េខាងជើង ដែលបានកាន់តំណែងបន្តពីបិតាស្ថាបនិកលោក គីម អ៊ីលស៊ុង។ លោក គីម ជុងអ៊ីល បានទទួលមរណភាពនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១។
សូមទស្សនាវីដេអូនៅខាងក្រោមនេះ