មេត្តាអាណិតស៊ែរ១ផង🙏🙏🙏 គាត់សម្រាលកូន ធ្លាក់ឈាមច្រើន សភាពស្លេកស្លាំង ត្រូវការឈាមបន្ទាន់ សូមបងប្អូនជួយផង….

0
2258
views

សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងយើងដែលមានសុខភាពល្អហើយមានចិត្តចង់បរិច្ចាគឈាម សូមអញ្ជើញទៅមន្ទីរពេទ្យខេត្តយើង ដើម្បីជួយសង្គ្រោះស្រ្តីឈឺពោះសម្រាលកូនដែលត្រូវការឈាមបន្ទាន់ ។

បើតាមប្រព័ន្ធtelegramរបស់លោកវេជ្ជ. ខៀវ វិចិត្រ អនុប្រធានមន្ទីរពេទ្យខេត្តស្ទឹងត្រែងបានអោយដឹងថា “មានអ្នកជម្ងឺបញ្ជូនមកពីមណ្ឌលសុខភាពកោះស្រឡាយនៅម៉ោង ៨និង៥៥នាទី នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២០នេះ ឈ្មោះ សៃ រ៉ា អាយុ៣១ឆ្នាំ ភេទស្រី រស់នៅភូមិស្វាយ

ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវការឈាម

ប្រភេទB+ជាបន្ទាន់ ដោយមូលហេតុ ជាប់សុកទាំងមូល និងស្លេកស្លាំងខ្លាំង ប្រវត្តិជម្ងឺមានកូនបីទាំងកូនសម្រាលចុងក្រោយ កូនទី១សម្រាលធម្មតា កូនទី២សម្រាលធម្មតានៅមន្ទីរពេទ្យខេត្តដោយស្លេកស្លាំងខ្លាំង គ្រូពេទ្យបានបញ្ចូលឈាមពីរប្លោកនិងពន្យល់កុំអោយទាន់យកកូន

ភ្លាមៗ កាលពីឆ្នាំមុន និងចុងក្រោយជាប់សុកទាំងមូល និង

ធ្លាក់ឈាមច្រេីន ជាមួយភាពស្លែកស្លាំងខ្លាំង។ សូមមេត្តាជួយធ្វេីការផ្តល់ឈាមផង ព្រោះត្រូវការឈាមបន្ទាន់ ។” ដូច្នេះប្រសិនបងប្អូនយើងចង់បរិច្ចាគឈាមដើម្បី ជួយដល់ស្រ្តី