ញាក់សាច់ត្រើតៗ! បែកធ្លាយតំលៃខ្លួនកូនប្រុស ឪក សុគន្ធកញ្ញា ចេញថតរកលុយអោយម៉ាក់ៗលើកដំបូង ដែលទទទួលបានថ្លៃណាស់ទិញបានផ្ទះ៤ល្វែងឯនោះគឺចំនួន

0
1187
views

ភ្នំពេញ ឱក សុគន្ធ​កញ្ញា បាន​លេច​មុខ​លើក​ដំបូង​នៅ​ម្សិលមិញ​នេះ នៅ​ក្នុង​កម្មវិធី​ម្សៅ​ទឹក​គោ​មួយ ចាប់​តាំង​ពី​នាង បាន​ផ្ដល់​កំ ណើត​កូន​ដំបូង​កាល​ពី​ចុង​ឆ្នាំ ២០១៩ មក។ ប្អូន​ថ្លៃ​ថៅកែ​ហង្សមាស​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មាន​រូបរាង​ធាត់​ជាង​មុន ពោល​គឺ​មិន​ទាន់​ស្រក​គីឡូ​មក​ដល់​គីឡូ​ដើម​ ដែល​នេះ​ជា​បញ្ហា​ទូទៅ​របស់​ស្ត្រី​ទើប​សម្រាល​កូន​រួច​ជួប​ប្រទះ។យ៉ាងណាមិញកូន​តារា​ៗ​ស្ទើរ​តែ​គ្រប់​គ្នា គ្រាន់​តែ​មាន​វត្តមាន​លើ​ផែន​ដី​នេះ​ភ្លាម អាច​រក​ចំណូល​បាន​រាប់​ម៉ឺន ហើយ​បើ​កូន​តារា​ល្បី​លំដាប់​ជួរ​មុខ ដូច​ជា ឱក សុគន្ធ​កញ្ញា ថែម​ទៀត រឹត​តែ​ខ្លាំង​ដៃ ដោយ​ក្នុង​នោះ​មាន​លេច​ព័ត៌មាន​មក​ថា ទារក​ឈ្មោះ “ឆាលី” រក​ប្រាក់​បាន​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ហើយ​ឲ្យ​អ្នក​មាន​គុណ។យ៉ាង​ណា មិន​មាន​តួលេខ​ពី​តម្លៃ​ពលកម្ម​របស់​ទារក​អាយុ​ពីរ​ខែ និង​ម្ដាយ​ត្រូវ​បាន​ប្រកាស​ជា​ចំហ​នោះ​ទេ ប៉ុន្តែ​គេ​ជឿ​ថា តម្លៃ​កិច្ច​ព្រមព្រៀង​នេះ អាច​នឹង​មាន​ទំហំ​ច្រើន​ដល់​រាប់​ម៉ឺន​ព្រោះ​ថា ម្ដាយ​របស់​គេ ជា​តារា​ស្រី​ល្បី​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស និង​ជា​ប្អូន​ថ្លៃ​ថៅកែ​ផលិត​ធំ​លំដាប់​ប្រទេស​ដូច​គ្នា។ ជុំ​វិញ​បញ្ហា ឱក សុគន្ធ​កញ្ញា នៅ​លើ​វេទិកា បាន​ បដិសេធ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ ដោយ​បង្វែរ​ឲ្យ​ទៅ​សួរ នាយក​គ្រប់​គ្រង ទឹម សុវណ្ណារ៉ា វិញ។ប្រភព បន្ថែម​ថា រូប​គេ​ហ៊ាន​សន្និដ្ឋាន ថា​កញ្ញា និង​កូន​តូច​នាង ទទួល​បាន​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​គ្នា លើស​ក៏​មិន​ច្រើន ហើយ​បើ​តិច​ជាង ក៏​មិន​តិច​ជាង​ច្រើន​ដែរ។ យ៉ាង​ណា​រូប​គេ​ថា មាន​ភាគ​រយ​ខ្ពស់ ដែល​ពួក​គេ​អាច​ទទួល​បាន​តម្លៃ​ការងារ​នេះ​ខ្ពស់​ជាង​ ពី​ឆ្នាំ​ចាស់ ព្រោះ​ថា ជា​ទូទៅ តម្លៃ​ការងារ​របស់​ពួក​គេ មិន​នៅ​ទ្រឹង និង​រឹត​តែ​មិន​ដើរ​ថយ​ក្រោយ​ទៀត។ ដូច្នេះ តាម​ការ​ប៉ាន់​ប្រមាណ​បន្ថែម​ទៀត ប្រភព​ថា កិច្ច​សន្យា​ការងារ ៣​ឆ្នាំ​ជាមួយ ណូទ្រីលេត នា​ពេល​នេះ អូន​តូច ឆាលី និង​ម្ដាយ​ ទទួល​បាន​តម្លៃ​ហត់នឿយ មិន​ក្រោម ២០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ៕ ប្រភព sabay