នាយក្ដិប ឈឺរ៉ាំរ៉ៃ បែរជួបទុក្ខ​កូនប្រុស​ស្លាប់ ស្រែកយំប្ដូរជីវិត​ខ្លួនជូនកូន​វិញ(មានវីដេអូ)

0
455
views

ភ្នំពេញ ៖ នៅមុននេះ​បន្ដិច​លើ​គណនីហ្វេសប៊ុកឈ្មោះ ពន្លឺ មង្គល សំអាងការ ដែលជាកូនស្រី​របស់​តារាកំប្លែងជើងចាស់ នាយក្ដិប បានបង្ហាញ​នូវ​ដំណឹងដ៏សោកសៅ​គ្មាន​អ្វីថ្លែង គ្រាដែល​ប្អូនប្រុស​របស់ខ្លួន និងជាតំណក់ឈាម​នាយក្ដិប​ ដែលកំពុង​ឈឺជំងឺច្រើនមុខរ៉ាំរ៉ៃ

បាត់បង់ពលកម្ម ផងនោះ បានស្លាប់​គួរឲ្យរន្ធត់​ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្បែរ​វត្តខ្ទរ សង្កាត់​ព្រែកលាភ រាជធានីភ្នំពេញ កាលពីយប់មិញ​នេះ ពោល​គឺនៅក្បែរផ្លូវបត់ចូលផ្ទះតែម្ដង និងបានស្លាប់ភ្លាមៗ​ដោយសារ​អាការៈធ្ងន់ធ្ងរពេក។ ​ប្រាប់​ តារាញូស៍ តាមទូរស័ព្ទ​ដោយក្ដីរន្ធត់​ស្លុត

ចិត្តចំពោះមរណភាព​ប្អូនប្រុស​ដែល​ជាបង្គោលក្នុងគ្រួសារ​នេះផងដែរ ម្ចាស់គណនី​ខាងលើ​ បានបញ្ជាក់​ថា​ជនរងគ្រោះ​ជាកូនទី៣របស់នាយក្ដិប ហើយ​ករណី​ខាងលើ​សមត្ថកិច្ច​កំពុង​ដោះស្រាយ​ជាមួយគ្រប់ភាគី។ ជាមួយគ្នានោះ​ក្នុងវីដេអូ​ដែលបាន​បង្ហោះ​នោះ បានធ្វើឲ្យ​មហាជន​កើតនូវ

ក្ដីអាសូរកាន់តែខ្លាំង ខណៈ​នាយក្ដិប​ បានស្រែកយំក្បែរ​សព​កូនបណ្ដូលចិត្ត ព្រមទាំង​ស្រែកខ្លាំងៗ​ទាំងតំណក់ទឹកភ្នែក​ហូរស្រោច​ផ្ទៃមុខ​ដាស់ឲ្យកូនងើប​វិញ សុខចិត្ត​ប្ដូរជីវិតរបស់ខ្លួន​ដើម្បី​ឲ្យកូនរស់។ ស្របពេលដែលមហាជនជាច្រើន​ក៏បានចូលរួមរំលែក​ដោយក្ដីអាសូរពន់ពេក​ដល់ក្រុម

គ្រួសារនាយក្ដិបផងដែរ។