ក្តៅៗ! ហុយៗ! ស្លាកលេខរថយន្តថ្មី តំលៃកប់ពពក ចេញមិនទាន់បានប៉ុន្មានផង ឥឡូវនេះមានអ្នកប្រើបាត់

0
417
views

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យមានដំណើរការ រឿងចុះបញ្ជី ធ្វើស្លាកលេខប្រភេទថ្មី ពិសេសដែលអាចដាក់ឈ្មោះផ្ទាល់ខ្លួនបាន។ ភ្លាមៗនោះក៌មាន យប្រជាពលរដ្ឋមួយចំនួន រំភើបចិត្តនឹងគំនិតថ្មីមួយ

នេះណាស់ ប៉ុន្តែបើក្រឡេកមើលតម្លៃ នៃស្លាកលេខរថយន្តបែបថ្មីមួយនេះ ក៏មិនធូរថ្លៃប៉ុន្មានដែរ។យ៉ាងណាមិញ គ្រា ន់តែក្រសួង ប្រកាសអំពី ប្រភេទស្លាកលេខ ប្រភេទថ្មីស្រឡាងមួយនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែ កាលពីម្សិលមិញ គេឃើញមានរថយន្តសេរ៊ីទំនើប

តម្លៃកប់ពពក ជាច្រើន ដែលបើកបរលើដងផ្លូវ មានបំពាក់ដោយស្លាកលេខ ដ៏ពិសេសនេះបាត់។លើសពីនេះ បើមើលតាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ ស្លាកលេខថ្មីមួយប្រភេទនោះ ពិតជាមានលក្ខណៈប្លែកពីស្លាកលេខចាស់ គួរឲ្យទាក់ទាញខ្លាំងណាស់ ដោយមានទាំងឈ្មោះ

និងលេខដែលយើងស្រលាញ់ពេញចិត្តផងដែរ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ