អ្នកនាង ឱក សុគន្ធកញ្ញា ខាតលុយអស់ជាង២០មុឺនដុល្លារក៌ព្រោះតែមូលហេតុ

0
1440
views

ភ្នំពេញ តារាចម្រៀងល្បីល្បាញរូបនេះ បានសម្រាលកូនជាង១ខែទៅហើយ ខណៈកាលពីថ្ងៃទី១១ ខែធ្នូ នាងទើបធ្វើពិធីចេញខែកូនប្រុស អ៊ឹង បញ្ញាបុត្រ ហៅឆលី ទៀតផង ដោយមានតារារួមអាជីពយ៉ាងច្រើនកុះករទៅអបអរសាទរ បន្ទាប់ពីនាងបានបីកូនជិះយន្តហោះពី ថៃមក

ស្រុក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ឱក សុគន្ធកញ្ញា បានបង្ហាញខ្លួនឡើងឆាកច្រៀងចុងក្រោយកាលពីថ្ងៃទី១២ ខែតុលា នៅក្រុមហ៊ុន R&F ហើយនាងក៏សម្រាលកូននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលតាំងពីនោះមក ប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះបាត់ខ្លួន

រហូតព្រោះសម្ងំថែទាំសុខភាពឱ្យបានរឹងដៃរឹងជើង ខណៈដែលក្រុមការងារហង្សមាសបានបង្ហើបឱ្យដឹងថា សុគន្ធកញ្ញា នឹងអាចវិលឡើងឆាកតន្ត្រីវិញនៅអំឡុងដើមខែកុម្ភៈឆ្នាំ២០២០។ការបាត់មុខជាង៣ខែនេះ គេអាចធ្វើការសន្និ ដ្ឋានបានថា សុគន្ធកញ្ញា បាត់លុយមិនក្រោម២០ម៉ឺន

ដុល្លារឡើយ ដោយសំអាងថា មុនពពោះសុគន្ធកញ្ញា ចេញច្រៀង១កម្មវិធីស៊ីថ្លៃ ចាប់ពី៣០០០ ដុល្លារឡើង ហើយក្នុងរដូវក្តៅនាងច្រៀងមិនក្រោម២០កម្មវិធីទេ ក្នុង១ខែ បានន័យថា យ៉ាងហោចណាស់តារាចម្រៀ ងហង្សមាស រូបនេះ អាចរកប្រាក់ចំណូលបាន៦ម៉ឺនដុល្លារ

ក្នុង១ខែៗ។ទោះជាយ៉ាងណា សុភមង្គលសំខាន់ជាងលុយ ហេតុនេះហើ យ ទោះជាប្រឈមខាតលុយធំយ៉ាងណា ក៏ឱក សុគន្ធកញ្ញា នៅតែយកកូនឱ្យខាងតែបានអំឡុងពេលត្រូវប៉ាន់ទីផ្សារសិល្បៈនេះដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀត។